BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធររកឃើញសពកុមារចុងក្រោយ ខណៈអ្នកស្លាប់សរុបមានចំនួន១១នាក់

ថ្ងៃសៅរ៍, 15 ខែតុលា 2022 09:54  លាង ឡា

photo_2022-10-15_09-48-33 (1)

ភ្នំពេញ៖ សពកុមារចុងក្រោយ ដែលរងគ្រោះដោយសារករណីលិចទូកចម្លង នៅចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ខណៈកុមារដែលបាត់បង់ជីវិត មានចំនួនសរុបទាំងអស់១១នាក់ និងរស់រានមានជីវិត ចំនួន៤នាក់។

របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានឱ្យដឹងថា អ្នកដែលបានរួចផុតពីគ្រោះថ្នាក់ រួមមាន ៖១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរ,២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង,៣-ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។

របាយការណ៍បានឱ្យដឹងដែរថា កុមារដែលបានស្លាប់ដោយសារការលិចទូកចម្លងទាំង១១នាក់ មានអាយុចាប់ពី១២ឆ្នាំ ដល់១៤ឆ្នាំ។

សូមបញ្ជាក់ថា ករណីលិចទូកចម្លងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ភ្លាមៗក្រោយពេលមានហេតុការណ៍កើតឡើង អាជ្ញាធរបានចេញអន្តរាគមន៍ជួយសង្រ្គោះ ដោយប្រើរយៈពេល២យប់៣ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា៕

photo_2022-10-15_09-48-38 (1)

photo_2022-10-15_09-48-44 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 15 ខែតុលា 2022 09:54  លាង ឡា