BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ គ្រោង អភិវឌ្ឍន៍​ឲ្យ​ក្លាយ​ជា​ព្រលានមាន​លក្ខណៈ​ទំនើប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍

ថ្ងៃសៅរ៍, 15 ខែតុលា 2022 09:03  មានជ័យ

IMG_20221014_185408_658 (1)

ក្រុមហ៊ុន​ Cambodia Airports ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ព្រលានយន្តហោះ ខេត្តព្រះសីហនុ គ្រោង​នឹង​អភិវឌ្ឍន៍​ព្រលានយន្តហោនេះ ឲ្យ​ក្លាយ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ ដែល​មាន​លក្ខណៈ​ទំនើប​ស៊ីវិល័យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​បន្ថែម​ទៀត នេះបើតាមការឲ្យដឹងពីលោក Cyril Girot នាយក​ប្រតិបត្តិនៃ​ក្រុមហ៊ុន Cambodia Airport។

លោកបញ្ជាក់បែបនេះ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយលោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០២២។

លោក Cyril Girot ឲ្យដឹងថា ក្រុមហ៊ុន​ទទួល​បាន​សេចក្ដីប្រកាស​អន្តរក្រសួង ស្ដីពី​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុនរង់ចាំ​សហការ ដើម្បី​ធ្វើការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ។ ក្នុង​នោះ ដោយសារ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​រីកចម្រើន ជា​ទស្សនវិស័យនៃ​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​ខាងមុខ ដែល​ជា​ចលនា​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​មក​ខេត្ត​ព្រះសីហនុ ជាពិសេស​អ្នក​វិនិយោគ​ចិន។

លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន នឹង​ចូលរួម​សហការ​ជាមួយ​លោក​អភិបាលខេត្ត​ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ជុំវិញ​អាកាសយានដ្ឋាន​កាន់តែ​ល្អ​ប្រសើរ។

ចំណែកលោក គួច ចំរើន បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ ដែល​បាន​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​ជា​ផ្នែក​មួយ នៃ​សក្ដានុពល​របស់​ខេត្ត។ លោកចាត់​ឲ្យ​ក្រុមការងារ​បច្ចេកទេស សហការ​ជាមួយ​ក្រុមហ៊ុន​ Cambodia Airports ចុះ​ពិនិត្យ​ប្រព័ន្ធ​រំដោះ​ទឹក​ជុំវិញ​អាកាសយានដ្ឋាន​នៅ​ថ្ងៃស្អែក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​អភិបាលខេត្ត បាន​ជម្រាប​ជូន​ក្រុមហ៊ុន​ថា រដ្ឋបាល​ខេត្តត្រូវការ​ព័ត៌មាន​ជាក់លាក់ នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Cambodia Airports ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនការមេ ហើយ​យើង​ក៏​ត្រូវការ​គាំទ្រ​គ្នាទៅវិញទៅមក​ផង​ដែរ ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​ឧស្សាហកម្ម តំបន់​ស្នាក់នៅ​ប្រកបដោយ​ចិរភាព ជំរុញ​ទីផ្សារ​ហិរញ្ញវត្ថុ។ បន្ថែម​នោះ យើង​ក៏​មាន​គោលដៅ​វែងឆ្ងាយ​រង់ចាំ​ដៃគូ​វិនិយោគ ដោយសារ​ខេត្ត​ព្រះសីហនុ ជា​ផ្នែក​មួយនៃ​រាជធានី​ភ្នំពេញ ដែល​មាន​ក្រុមហ៊ុន សហគ្រាស​ជា​សាខា។ ទន្ទឹម​នោះ យើង​ចង់​បង្កើត​ទីនេះ ជា​មូលដ្ឋាន​សេដ្ឋកិច្ច ដែល​មាន​ក្រុមហ៊ុន​ឈរជើង ស្នាក់នៅ ប្រកប​របរ​នៅ​ទីនេះ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានខេត្ត​ព្រះសីហនុ​ ទើបតែបញ្ចប់ការពង្រីក​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ខ្នាត​ធំ កាលពី​ដំណាច់ឆ្នាំ​២០២០ ដែលធ្វើឲ្យមាន​លទ្ធភាព​តភ្ជាប់​ការហោះហើរ​ទៅកាន់​ទ្វីបអឺរ៉ុប​ និង​តំបន់​មជ្ឈិមបូព៌ា សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ទៅកាន់​ខេត្ត​តំបន់​សមុទ្រ​នេះ​៕ (មានជ័យ)

IMG_20221014_185353_888 (1)

IMG_20221014_185356_919 (1)

IMG_20221014_185406_212 (1)

IMG_20221014_185400_090 (1)

IMG_20221014_185403_899 (1)

IMG_20221014_185411_667 (1)

 


ថ្ងៃសៅរ៍, 15 ខែតុលា 2022 09:03  មានជ័យ