ភ្នំពេញ៖ ជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបង្រ្កាប និងឃាត់ខ្លួននៅក្នុងមូលដ្ធានខណ្ឌដង្កោក្រោយពេលពួកគេបានគេចខ្លួនមួយរយៈ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង១៤នាក់ត្រូវបានបង្រ្កាប និងឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង៣រសៀលនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ស្ថិតនៅផ្លូវបេតុង៥០ម៉ែត្រក្នុងនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៥គ្រឿង, កាំបិត និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ បានកោរសក់ជនសង្ស័យទាំង១៤នាក់ នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕