Reuters-
មីស៊ីលរបស់រុស្សីបានកំទេចទីក្រុងធំតូចចំនួន៤០របស់អ៊ុយក្រែន មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បត៍ បន្ទាប់ពីសេចក្តីសម្រេចរបស់មហាសន្និបាតរបស់ អ.ស.ប. បានហៅការភ្ជាប់ទឹកដីអ៊ុយក្រែនរបស់ទីក្រុងមូស្គូថា "ខុសច្បាប់" ហើយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានប្តេជ្ញាចិត្តថានឹងបន្តផ្តល់ជំនួយយោធាបន្ថែមទៀត។ រុស្សីបានបន្ទរនូវជំហររបស់ខ្លួនចំពោះលោកខាងលិចក្នុងការជួយអ៊ុយក្រែនដោយចង្អុលបង្ហាញថា គឺជាភាគីដែលចូលរួមផ្ទាល់នៅក្នុងទំនាស់ព្រមទាំងបានព្រមានថាការដែលទទួលយកអ៊ុយក្រែនចូលទៅក្នុង NATO អាចនឹងបណ្តាលឲ្យមានសង្រ្គាមលោកលើកទី៣។
"ទីក្រង Kyiv ដឹងច្បាស់ណាស់ថាការបោះជំហ៊ានដូចនេះវានឹងមានន័យថា គឺជាការធានាឲ្យមានការកើនឡើងនូវភាពតានតឹងដែលនឹងឈានទៅរកសង្រ្គាមលោកលើកទី៣" អនុប្រធាននៃក្រុមប្រឹក្សារសន្តិសុខសហព័ន្ធរុស្សី Alexander Venedikov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass News កាលពីថ្ងៃព្រហស្បតិ៍។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បានប្រកាសនូវគោលបំណងដ៏គួរឲ្យភ្ញាក់ផ្អើលគឺការចូលជាសមាជិកយ៉ាងឆាប់រហ័សនៃអង្គការសម្ព័ន្ធមិត្តយោធា NATO នៅចុងខែកញ្ញាបន្ទាប់ពីលោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រារព្ធនូវពិធីក្នុងទីក្រុងមូស្គូ ដើម្បីប្រកាសការភ្ជាប់យកទឹកដីដែលខ្លួនកាន់កាប់ទៅជារបស់រុស្សី។
នៅក្នុងរយៈពេល២៤ម៉ោងមុននេះ មីស៊ីលរបស់រុស្សីបានវាយប្រហារទៅលើទីតាំងប្រហែលជា៤០ខណៈដែលកងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារចំនួន៣២លើកទៅលើមុខព្រួញរុស្សីចំនួន២៤៥កន្លែង អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយ។ ចៅហ្វាយក្រុងនៃទីក្រុងកំពង់ផែ Mykolaiv លោក Oleksadr Senkevich បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហោះថាទីក្រុងភាគខាងត្បូងត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការផ្លោង។ "អគាររបស់អ្នកស្រុកដែលមានកំពស់៥ជាន់ត្រូវបានផ្លោងចំជាន់លើទាំង២ជាន់ត្រូវបានបំផ្លាញខ្ទេច ឯផ្នែកខាងក្រោមដែលនៅសេសសល់ត្រូវគ្របដណ្តប់ដោយគំនរបាក់បែកអ្នកសង្រ្គោះកំពុងតែធ្វើការសង្រ្គោះនៅទីនោះ" លោកបាននិយាយ។
រុស្សីក៏បានតម្រង់មុខព្រួញទៅរកទីតាំងនៅក្នុងតំបន់នៃរដ្ឋធានី Kyiv ដោយប្រើដ្រូនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋបាលនៃតំបន់បាននិយាយតាមសារ Telegram ។ចៅហ្វាយក្រុងនៃតំបន់ Kyiv លោក Oleksiy Kuleba បាននិយាយដោយយោងទៅលើព័ត៌មានជាបឋមថា ការវាយប្រហារដោយដ្រូនដែលផលិតនៅអៀរ៉ង់ដែលគេស្គាល់ថាជាដ្រូន Kamikaze៕ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រួវបានកំទេចដោយដ្រូនមីស៊ីលបានវាយប្រហារចំអគារជាច្រើនជាន់ប្រហែលជា៣០កន្លែង ផ្ទះសម្បែងប្រជាពលរដ្ឋបំពងបង្ហូរឧស្ម័ន បណ្តាញចរន្តអគ្គីសនីនៅក្នុងទីក្រុង Nikopol ក្នុងតំបន់ Dnipropetrovsk និងគ្រួសារពលរដ្ឋប្រហែលជា២,០០០គ្រួសារ គ្មានចរន្តអគ្គីសនីប្រើប្រាស់។