ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤,៨៩៥នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
តាមរបាយការណ៍ដដែលបានឱ្យដឹងថា តួលេខខាងលើមានការកើនឡើង២៤.៨ភាគរយប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ក្រសួងបានចាត់ទុកការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។
ក្រៅពីនេះក៏មានអ្នកដើរកម្សាន្តនៅគោលដៅខេត្តបាត់ដំបង ចំនួន៨៨,៨៦៨នាក់, ខេត្តកំពង់ចាម ៤៧, ៤៥៨នាក់, ខេត្តសៀមរាប ២៣,៦៦៥នាក់,រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពតចំនួន១៤,៤១៦នាក់។ ក្រសួងទេសចរណ៍បានគួសបញ្ជាក់ថាព រាជធានី-ខេត្តទាំង៦នេះសុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេនាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ៕