BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនប្តេជ្ញាចិត្តពង្រឹងកងកម្លាំងរបស់ខ្លួនបន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលដ៏ធំរបស់រុស្សី

ថ្ងៃពុធ, 12 ខែតុលា 2022 08:53  គុន ច័ន្ទរដ្ឋា

2022-10-12 08.50.25 (1) (1)

CNA-

អ៊ុយក្រែនបានប្តេជ្ញាចិត្តពង្រឹងកងកម្លាំរបស់ខ្លួនបន្ទាប់ពីរុស្សីបានបើកការវាយប្រហារដ៏ធំតាមអាកាសមកលើទីក្រុងចាប់តាំងតែពីសង្រ្គាមបានចាប់ផ្តើម ដែលបង្ខំឲ្យមនុស្សជាច្រើនពាន់នាក់រត់ចេញពីការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកនិងបានជំរុញឲ្យទីក្រុង Kyiv បញ្ឈប់ការនាំអគ្គីសនីចេញទៅអឺរ៉ុប។ មីស៊ីលបានធ្លាក់ចំមុខព្រួញនៅពាសពេញអ៊ុយក្រែនកាលពីព្រឹកថ្ងៃច័ន្ទបានសម្លាប់មនុស្ស១៤នាក់និងរងរបួស៧៩នាក់សេវាកម្មសង្រ្គោះជាបន្ទាន់បាននិយាយ ខណៈដែលមីស៊ីលបានធ្លាក់ចំផ្លូវត្រឡែងកែង សួនកំសាន្តនិងទីប្រជុំទេសចរ។ ស្នូរផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Kyiv  Ternopil និង Zhymtomyr នៅក្នុងប៉ែកខាងលិចអ៊ុយក្រែន Dnipro និង Kremenchuk នៅក្នុងប៉ែកកណ្តាល Zaporizhzhia នៅប៉ែកខាងត្បូងនិង Kharkiv ភាគខាងកើត មន្ត្រីអ៊ុយក្រែនបាននិយាយ។

ការវាយប្រហារដែលគួរឲ្យស្អប់ខ្ពើមនៃមីស៊ីលជាច្រើនគ្រាប់បានបាញ់ចេញពីលើអាកាស ដី និងសមុទ្ទ ដែលជារលកនៃការវាយប្រហារបាចសាចនៃការវាយប្រហារតាមអាកាសនៅឆ្ងាយពីសមរភូមិមុខ ដែលមិនធ្លាប់មានចាប់តាំងពីមានផ្លោងដាក់គ្នានៅក្នុងសង្រ្គាមដែលខាប់ផ្តើមតាំងពីថ្ងែទី២៤ខែកុម្ភៈឆ្នាំ២០២២។ លោកប្រធានាធិបតីរុស្សី Vladimir Puti បាននិយាយថាលោកបានបញ្ជាឲ្យធ្វើការបាញ់យ៉ាងធំមួយដែលមានរយៈចម្ងាយឆ្ងាយបន្ទាប់ពីបានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារទៅលើស្ពានដែលភ្ជាប់ពីរុស្សីមក Crimea កាលពីថ្ងៃសៅរ៍ប៉ុន្តែសហរដ្ឋអាមេរិកបាននិយាយថា វិសាលភាពនៃការវាយប្រហារមានន័យថាគេបានរៀបចំគំរោងជាយូរមកហើយ។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសន្ទនាជាមួយលោកប្រធានាធីបតីសហរដ្ឋអាមេរិក Joe-Biden កាលពីថ្ងៃច័ន្ទនិងបានសសេរនៅលើ Telegram បន្ទាប់ក្រោយមកថា ប្រព័ន្ធការពារដែនអាកាសគឺជាអាទិភាពទីមួយនៅក្នុងកិច្ចប្រតិបត្តិការណ៍ការពាររបស់យើង។ “យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីពង្រឹងកងកម្លាំងរបស់យើង” លោកបាននិយាយនៅក្នុងសុន្ទរកថានាល្ងាចថ្ងៃច័ន្ទនិងធ្វើឲ្យសមរភូមិកាន់តែឈឺចាប់សំរាប់សត្រូវរបស់យើង។ Bidenបានប្រាប់ Zelensky ថាសហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធការពារអាកាសដ៏ទំនើប។ មន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃទី២៧ខែកញ្ញាថា គេនឹងចាប់ផ្តើមបញ្ជូនប្រព័ន្ធកាំជ្រួចដែលបាញ់ពីលើដីទៅទីអាកាសដ៏ទំនើបក្នុងរយៈពេលប្រហែលជា២ខែទៀតឬក៏លើសនេះ។

ឯកអគ្គរដ្ឋទូតរុស្សីប្រចាំសហរដ្ឋអាមេរិក Anatoly Antonov  បាននិយាយថាការជួយអ៊ុយក្រែនបន្ថែមទៀតវានឹងប្រថុយប្រថានក្នុងការអូសបន្លាយនៃសង្រ្គាម។ "ជំនួយដូចនេះក៏ដូចជាការជួយផ្តល់ខាងផ្នែកចារកម្មដល់អ៊ុយក្រែនណែនាំបង្ហាញនិងបង្រៀនពីរបៀបប្រយុទ្ធវានឹងនាំឲ្យការកើនឡើងកំដៅកាន់តែខ្លាំងនិងបង្កើននូវការប៉ះទង្គិចរវាងរុស្សីនិង NATO" Antonov បានប្រាប់ប្រព័ន្ធផ្ស័ព្វផ្សាយ។ ការរូតរះវាយប្រហារកាលពីព្រឹកថ្ងៃច័ន្ទ គឺជាចេតនានៃពេលវេលាដើម្បីសម្លាប់ប្រជាពលរដ្ឋនិងកាត់ផ្តាច់ប្រព័ន្ធអគ្គីសនីរបស់អ៊ុយក្រែន "បើយោងទៅតាមZelensky" ។


ថ្ងៃពុធ, 12 ខែតុលា 2022 08:53  គុន ច័ន្ទរដ្ឋា