BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បានបញ្ជូនប្រព័ន្ធការពារដែនអាកាសយ៉ាងលឿនទៅឲ្យអ៊ុយក្រែន

ថ្ងៃពុធ, 12 ខែតុលា 2022 08:39  គុន ច័ន្ទរដ្ឋា

2022-10-12 08.35.11 (1) (1)

DW-

អាល្លឺម៉ង់បានរៀបចំបញ្ជូនជាលើកដំបូងនូវប្រព័ន្ធការពារដែនអាកាសដែលជាបច្ចេកទេសជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការប្រញ៉ាប់ក្នុងការបញ្ជូននេះ បានលេចចេញមកបន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់រុស្សីទៅលើទីក្រុងសំខាន់ៗរួមទាំងទីក្រុង Kyiv ផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ Christian Lambrech កាលពីថ្ងៃច័ន្ទបាននិយាយថាការវាយប្រហារមីស៊ីលរបស់រុស្សីទៅលើមជ្ឍមណ្ឌលជនស៊ីវិល បានពន្លឿនការបញ្ជូនជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាសជាបន្ទាន់ទៅឲ្យកងកម្លាំងទីក្រុង Kyiv។

ប្រព័ន្ធការពារដែនអាកាសដែលបានសន្យាជាយូរមកហើយ ដែលមានសមត្ថភាពការពារទីក្រុងទាំងមូលពីមុនបានសន្យាថានឹងបញ្ជូនទៅនៅក្នុងចុងឆ្នាំនេះ។ តែដោយសារតែការវាយប្រហារកាលពីថ្ងៃច័ន្ទបានជម្រុញឲ្យការបញ្ជូននេះត្រូវធ្វើឡើងជាបន្ទាន់។ Lambrech បាននិយាយថាការបាញ់ស្រោចរបស់រុស្សីបានជំរុញឲ្យសេចក្តីត្រូវការចំពោះប្រព័ន្ធការពារដែនអាកាស IRIS-T SLM ត្រូវតែបញ្ជូនទៅជាបន្ទាន់។ ការបាញ់ជាថ្មីនៃមីស៊ីលទៅលើទីក្រុង Kyiv និងលើទីក្រុងជាច្រើនទៀតបានបង្ហាញថា តើវាមានសារះសំខាន់យ៉ាងណាក្នុងការផ្តល់ប្រព័ន្ធនេះឲ្យកាន់តែលឿនកាន់តែប្រសើរ។

"រុស្សីបានវាយប្រហារដោយមីស៊ីលនិងដ្រូនដែលជាអំពើរភេវរកម្មទោលើប្រជាពលរដ្ឋស៊ីវិល" Lambrech បាននិយាយ។ លោកស្រីបានបន្ថែមថាប្រព័ន្ធការពារដែនអាកាស៤គ្រឿងដែលជាបច្ចេកវិទ្យាជាលើកដំបូងនេះវាបានប្រុងប្រៀបរួចជាស្រេចក្នុងការការពារប្រកបដោយប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋនៅក្នុងប៉ុន្មាថ្ងៃខាងមុខនេះ។ លោកអធិការបតីអាល្លឺម៉ង់ Olaf Schulz បានសន្យាថានឹងផ្តល់ថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះកាលពីខែមិថុនា។ ប្រព័ន្ធ IRIS-TvSLM  នេះអាចការពារមិនឲ្យមីស៊ីលបាញ់ចូលបាននៅក្នុងរយៈកំពស់២០គ.ម.និងបាញ់បានក្នុងចម្ងាយ៤០គ.ម.។ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annalena Baerb9ck បាននិយាយកាលពីថ្ងៃច័ន្ទថា អាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគេអាចធ្វើបានដើម្បីជួយអ៊ុយក្រែនឲ្យបានឆាប់រហ័ស។

"វាជារឿងដែលគួរឲ្យស្អប់ខ្ពើមនិងមិនត្រឹមត្រូវទាល់តែសោះសំរាប់ Putin ក្នុងបាញ់កំទេចទីក្រុងធៗដែលពោរពេញទៅដោយជនស៊ីវិលជាមួយនិងមីស៊ីលទេ" Baerbock បានសរសេរនៅក្នុងTwuitter។ នៅក្នុងអម្លុងនៃការបាញ់ប្រហារមីស៊ីលនៅព្រឹកថ្ងៃច័ន្ទក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយថា អគារដែលជាផ្ទះដ៏ធំរបស់បុគ្គលិកទូតអាល្លឺម៉ង់ត្រូវបានខូចខាតនៅក្នុងទីក្រុង Kyiv។ ទោះជាយ៉ាងណាក៏ដោយគេបានបន្ថែមថា ការិយាល័យនោះមិនត្រូវបានប្រើប្រាស់នោះទេចាប់តាំងតែពីពេលមានសង្រ្គាមមក។ ទីក្រុង Kyiv គឺជាទីក្រុងមួយដែលរងការវាយប្រហារចាប់តាំងតែពីសង្រ្គាមបានចាប់ផ្តើមតែរុស្សីបានទទួលរងនូវការបរាជ៏យក្នុងការប៉ុនប៉ងកាន់កាប់នាពេលនោះ។


ថ្ងៃពុធ, 12 ខែតុលា 2022 08:39  គុន ច័ន្ទរដ្ឋា