ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកទឹកចិត្តដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ការចរាចរសាធាតុញៀនដើម្បីអនាគតសង្គមជាតិ។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ក្នុងស្រុកសង្កែខេត្តបាត់ដំបងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ករណីប្រើប្រាស់គ្រឿងញៀននឹងបង្កបញ្ហាជាច្រើនដល់សង្គមខណៈថ្មីៗនេះសមត្ថកិច្ចទើបបង្រ្កាបសារធាតុផ្សំគ្រឿងញៀនបានមួយចំនួនធំ។
សម្ដេចក្រឡាហោម ស ខេង បានដាស់តឿនដល់អ្នកពាក់ព័ន្ធកុំឱ្យមើលស្រាល និងគប់គិតជាមួយគ្រឿងញៀនខណៈថ្មីៗមកនេះមានករណីបាញ់សម្លាប់កុមារអស់ជាច្រើននាក់នៅក្នុងប្រទេសថៃដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាដោយធ្វើយ៉ាងណាកុំឱ្យសារធាតុញៀនវាយលុកចូលក្នុងភូមិ ឃុំ ពិសេសការប្រុងប្រយ័ត្នចំពោះសិស្សសាលាដែលមានអាយុចាប់ពី១២-១៣ឆ្នាំឡើងតែម្ដង៕