BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កែវ​​​ វាសនា បង្ហាញស្ទាយល៍រ៉េបថ្មីនៅក្នុងបទចម្រៀង "ស្តាយវេលា" របស់ខ្លួន

ថ្ងៃអង្គារ, 11 ខែតុលា 2022 10:37  BeeTube News

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មសាន់ដេ លោកកែវវាសនាបានវិលត្រលប់មកជាមួយនឹងបទចម្រៀងរសជាតិមួយបទចំណងជើងថា«ស្តាយវេលា»ដែលបានចេញផ្សាយកាលពីថ្ងៃ០៣ ខែកញ្ញាកន្លងទៅនេះ។ លោកកែវវាសនាបានបន្ថែមរសជាតិថ្មីទៅក្នុងបទចម្រៀងមួយនេះដោយបានបញ្ចូលស្តាយច្រៀងរ៉េបរបស់លោកទៅក្នុងនោះ ដែលទស្សនិកជាច្រើនមិនធ្លាប់ដែលបានឃើញលោកផ្លាស់ប្តូរស្ទាយល៍ចំរៀងពីមុនមកបែបនេះទេ។ សំរាប់បទនេះផងដែរទទួលបានចំនួនចូលទស្សនានៅលើឆាណែលយូធូបផ្លូវការរបស់ផលិតកម្មសាន់ដេរហូតដល់ជាង៦ម៉ឺនដងបើគិតត្រឹមរយៈពេល១ខែនេះ។ទស្សនិកជាច្រើនបានខមមែនយល់ឃើញថាលោកកែវវាសនារ៉េបបានយ៉ាងល្អ ស្ទាយល៍ម្យ៉ាងម្នាក់ពីលោកវណ្ណដាទេ ចំនែកឯចម្រៀងទៀតសោតក៏ពិរោះថែមទៀត។ 

298292411_622915099252485_900483183481781327_n

ម្យ៉ាងវិញទៀតក៏មានទស្សនិកជាច្រើនទៀតស្នើរសុំអោយបទចម្រៀង«ស្តាយវេលា»នេះមាន Version ស្រីផងដែរ ហើយពួកគេថែមទាំងចង់អោយកញ្ញាអ៊ីវ៉ាជាអ្នកច្រៀងថែមទៀតផង។ គួរបញ្ជាក់ផងដែរបទចម្រៀងចុងក្រោយគេបង្អស់របស់កញ្ញាអ៊ីវ៉ាពីផលិតកម្មសាន់ដេគឺបទ«មានប៉ុន្មាននាក់ ដឹងខ្ញុំកំពុងឯកា» ដែលបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែសីហាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរកំពូលតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេសព្វថ្ងៃនេះមានដូចជាលោកឆាយវីរៈយុទ្ធ កញ្ញាសុខពិសី លោកអ៊ីណូ លោកកែវវាសនា កញ្ញាអ៊ីវ៉ា និងតារាចម្រៀងជំនាន់ក្រោយល្បីៗមានដូចជាលោកលានបញ្ជនិត លោកបូលីពៅ កញ្ញាពុទ្ធិកា និងកញ្ញានិច។ 

278229755_542813100596019_1391606587494058808_n

 


ថ្ងៃអង្គារ, 11 ខែតុលា 2022 10:37  BeeTube News