BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿនបង្កើនលំហូរភ្ញៀវទេសចរទៅខេត្តព្រះសីហនុ

ថ្ងៃចន្ទ, 10 ខែតុលា 2022 11:43  លាង ឡា

2022-10-10 11.39.49

ព្រះសីហនុ៖ ក្នុងសប្តាហ៍ទី២ នៃខែតុលា ឆ្នាំ២០២២ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន១២៨.៣០៧នាក់ កើនឡើង១០២,៦៣ភាគរយ ក្រោយពេលរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿន ភ្នំពេញ-ព្រះសីហនុ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា ភ្ញៀវទេសចរដែលទៅលេងកម្សាន្តក្នុងនោះមានភ្ញៀវជាតិចំនួន១២៣.៨៧៩នាក់ កើនឡើង១០៦,១៦ភាគរយ និងភ្ញៀវបរទេសសរុប៤.៤២៨នាក់ កើនឡើង៣៧ភាគរយ។

របាយការណ៍ដដែលបានឱ្យដឹងដែរថា ភ្ញៀវទៅកម្សាន្តនៅខេត្តព្រះសីហនុចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យមានចំនួនប្រមាណ១១.០០០០ នាក់ ដោយសារការបើកឲ្យធ្វើដំណើរមិនគិតប្រាក់តាមផ្លូវល្បឿនលឿនខណៈភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមានចំនួន៣៦៨នាក់កើនឡើង០,៨២ភាគរយ។

សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតដាក់ឱ្យដំណើរការសាកល្បងមិនគិតប្រាក់រយៈពេលពេញ១ខែចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងដំណើរការសាកល្បងនាថ្ងៃទី១ ខែតុលាកន្លងទៅនេះ មានយានយន្តជិត៩០០០គ្រឿងក្នុង១ថ្ងៃបានធ្វើចរាចរណ៍ឆ្លងកាត់ ដើម្បីទទួលយកបទពិសោធន៍បើកបរថ្មីខណៈមន្រ្តីបានអំបាវនាវដល់អ្នកប្រើប្រាស់ផ្លូវត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាព និងច្បាប់ចរាចរណ៍៕

2022-10-10 11.40.00

2022-10-10 11.39.55


 


ថ្ងៃចន្ទ, 10 ខែតុលា 2022 11:43  លាង ឡា