BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំកំពូលចិនបានរៀបចំរុះរើគណរដ្ឋមន្ត្រីមួយ, នេះគីជាឈ្មោះដែលត្រូវតាមមើល

ថ្ងៃចន្ទ, 10 ខែតុលា 2022 10:47  គុន ច័ន្ទរដ្ឋា

2022-10-10 10.42.50 (1)

CNBC-

ចិនបានប្រុងប្រៀបរៀបចំរុះរើគណរដ្ឋមន្ត្រីជាពិសេសមន្ត្រីដែលនៅជុំវិញលោក Xi Jingping នៅក្នុងការរង់ចាំឲ្យមានកិច្ចប្រជុំសភានៅក្នុងខែនេះ។ គណបក្សកុម្មុយនិស្តចិនដែលគ្រប់គ្រងអំណាចត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំសភាជាតិលើកទី២០ ដែលជាធម្មតាធ្វើក្នុងរយៈ៥ឆ្នាំម្តង នៅថ្ងៃទី១៦ខែតុលា។ នៅក្នុងរយៈពេលមួយសប្តាហ៍ទៀតឈ្មោះនៃក្រុមថ្មីនឹងត្រូវបានគេប្រកាស។ សមាសភាពនៃក្រុមវានឹងឆ្លុះបញ្ចាំងក្រុមនិយមនយោបាយដែលទោរទន់ទៅរកលោក Xi និងមនុស្សដែលនៅជុំវិញគាត់ត្រូវមាន និងតើការគាំទ្រលោកប្រធានាធិបតីមានច្រើនប៉ិនណាជាពិសេសក្រុមដែលត្រួតត្រាសេដ្ឋកិច្ចរបស់រដ្ឋដ៏ធំមួយនេះ។

Xi ដែលមានអាយុ៦៩ឆ្នាំត្រូវបានគេរំពឹងគិតថា នឹងរួបរួមគ្នាដើម្បីបន្តអំណាចបន្ទាប់ពីបានដឹកនាំគណបក្សអស់រយៈពេល១០ឆ្នាំ។ នៅក្នុងខែនេះត្រូវបានគេរំពឹងថានឹងក្រាលផ្លូវសំរាប់លោកដើម្បីនៅក្នុងអំណាចដែលពុំដែលមានពីមុនមក៥ឆ្នាំទៀតដែលជាអាណត្តិទី៣។ ប៉ុន្តែការព្យាករណ៍សំរេចថា តើមន្ត្រីណានឹងចុះចេញពីតំណែង ឬក៏ចាប់យកតំណែងថ្មីនៅតែស្ថិតនៅក្នុងភាពប៉ាន់ស្មាន។ នយោបាយរបស់ចិនជានិច្ចជាកាលតែងតែមានភាពស្រអាប់ ប៉ុន្តែវាហាក់ដូចជាគ្មានពន្លឺអ្វីបន្តិចទាល់តែសោះដែលចេញពីប្រអប់ដ៏ខ្មៅងងិត Scott Kennedy ទីប្រឹក្សារជាន់ខ្ពស់ និងជាប្រធានសភាពាណិជ្ជកម្មនិងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយ។

"ដូច្នេះម្នាក់ៗបានលឺតិច ឬច្រើននូវការប៉ាន់ស្មានដែលកំពុងតែធ្វើការប្រៀបធៀបទៅនឹងការការរុះរើមេដឹកនាំលើកមុន" លោកនិយាយ ។ "វាំងននដែកនៃអាឋ៍កំបាំងគឺថាមន្ត្រីចិនជាធម្មតាបានបង្រៀនពួកបរទេសអំពីការយល់ដឹងពីនយោបាយរបស់ចិនមានតិចតួចណាស់" Kennedy និយាយ "ផ្នែកនៃបញ្ហាគឺវាមានព័ត៌មានតិចតួចដែលជាការពិតអាចដឹងដល់យើង"។ នេះគឺជាអ្វីដែលបានដឹងជាសាធារណៈ និងឈ្មោះខ្លះដែលអ្នកវិភាគកំពុងតែតាមមើលនៅក្នុងការរុះរើគណរដ្ឋមន្ត្រីនៅក្នុងពេលខាងមុខ។

ការប្រជុំសភាក្នុងខែនេះនឹងសម្រេចថា តើមន្ត្រីមួយណាដែលនឹងក្លាយខ្លួនទៅជាមេដឹកនាំនៃគណបក្សកុម្មុយនិស្តចិនដែលគ្រប់គ្រងអំណាច។ ប្រតិភូរបស់គណបក្សប្រហែល២,៣០០នាក់នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំងដើម្បីជ្រើសរើសនូវគណៈមជ្ឈឹមថ្មីដែលមានសមាសភាពប្រហែល២០០នាក់។ គណកម្មាធិការនោះបន្ទាប់មកនឹងសម្រចនៅក្នុងផ្ទៃក្នុងនៃថ្នាក់ដឹកនាំ គឺការិយាល័យនយោបាយមជ្ឈឹមបក្សនិងគណកម្មាធិការកណ្តាល។ ការិយាល័យនយោបាយមជ្ឈឹមបក្សបច្ចុប្បន្នមានសមាជិកចំនួន២៥រូបរួមទាំង Liu He ។ Liu គឺជារណសិរ្សនៃការជជែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១។ នៅក្នុងប្រទេសចិន លោកជាអ្នកដឹកនាំគណកម្មាធិការកណ្តាលដើម្បីឲ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស តែលោកមិនមែនជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍បក្សនោះទេ។


ថ្ងៃចន្ទ, 10 ខែតុលា 2022 10:47  គុន ច័ន្ទរដ្ឋា