ភ្នំពេញ៖ មនុស្សសរុប ចំនួន៤៨នាក់ បានស្លាប់ និងរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែតុលា បានបណ្តាលឲ្យមនុស្សស្លាប់១០នាក់ និងរបួសធ្ងន់ចំនួន១០នាក់ និងរបួស្រាលចំនួន២៥នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៣លើក ។
សូមរម្លឹកថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូ មានចំនួនប្រមាណ ៨០ភាគរយ ក្នុងនោះ ៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាព ហើយភាគច្រើននៃអ្នកស្លាប់ជាអ្នកបើកបរម៉ូតូ៕