ភ្នំពេញ៖ ជនសង្ស័យចំនួន៦៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៨ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២២។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៧នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ករណីជួញដូរ ចំនួន១១ ឃាត់ខ្លួន ២៤នាក់,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួនម្នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់ខ្លួន ៤២នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់៨៨៧,៦២ក្រាម និង៤៨កញ្ចប់តូច ,មេតំហ្វេតាមីន (Wy)ទម្ងន់ ១៥១,៥១ក្រាម និងកេតាមីន (Ke) ទម្ងន់ ២៧,១២ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ មានការកើនឡើង៕
អត្ថបទ៖លាង ឡា