ភ្នំពេញ៖ ជនសង្ស័យជាជនបរទេស មួយក្រុមធំ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ បើកប្រតិបត្តិការបង្រ្កាប កាលពីវេលាម៉ោង១៨ និង៣០ នាទីយប់ នាថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២២ នៅបុរីប៉េងហ៊ួតបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថ បានបើកការបង្ក្រាបក្រុមជំរិតមួយក្រុមនៅមូលដ្ឋានខណ្ឌមានជ័យ ហើយបន្តមកបង្រ្កាបបក្ខពួករបស់ជនសង្ស័យ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
ប្រភពបានឱ្យដឹងដែរថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យប្រមាណ ១០នាក់ ខណៈបច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅសាកសួរ និងបន្តនីតិវិធី៕
អត្ថបទ៖លាង ឡា