BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូនក្មេងជាង២០នាក់បានបាត់បង់ជីវិតនៅក្នុងចំណោមអ្នកស្លាប់៣៦នាក់នៅក្នុងមជ្ឍមណ្ឌលថែររក្សារកូនក្មេងក្នុងប្រទេសថៃ

ថ្ងៃសៅរ៍, 08 ខែតុលា 2022 09:11  គុន ច័ន្ទរដ្ឋា

VWYRCG3G7F74UPCZ7K7SVCK5NM (1)

CNN,Thailand-

ប្រទេសថៃមានការភ័យញាប់ញ័រកាលពីថ្ងៃព្រហស្បត៍បន្ទាប់ពីយ៉ាងហោចណាស់ក៏មានមនុស្សចំនួន៣៦នាក់បានស្លាប់ ដែលនៅក្នុងនោះយ៉ាងហោចណាស់ក៏មានកូនក្មេងចំនួន២៤នាក់ នៅក្នុងការសម្លាប់យ៉ាងរង្គាលនៅក្នុងមជ្ឈមណ្ឌលថែររក្សារកូនក្មេងនៅភាគឥសាន្តនៃប្រទេសថៃ ដែលគេជឿថានេះគឺជាឧប្បទ្ទវហេតុនៃការស្លាប់មនុស្សយ៉ាងរង្គាលនៅក្នុងប្រទេស។ អាជ្ញាធរប្រញ៉ាប់ប្រញ៉ាល់ស្វែងរកជានសង្ស័យដែលជាអ្នវាយប្រហារ ដែលក្រោយមកគេបានកំណត់អត្តសញ្ញាណបានដោយការិយាល័យស៊ើបអង្កេតកណ្តាល (CIB) ដោយជនសង្ស័យមានឈ្មោះថា Panha Kamrab អាយុ៣៤ឆ្នាំជាអតីតប៉ូលីស។បើយោលទៅតាមថៃភូមិន្ទប៉ូលីស ។

បុរសនេះត្រូវបានគេព្យួរពីការងារតម្រួត កាលពីដើមឆ្នាំនេះដោយពាក់ព័ន្ធទៅនឹងការមានថ្នាំញៀននៅជាប់នឹងខ្លួន។ នៅក្នុងចំណោមអ្នកស្លាប់ទាងអស់នោះ ក៏មានប្រពន្ធនិងកូនប្រុសចិញ្ចឹម ដែលក្រុមអ្នកស៊ើបអង្កេតបាននិយាយថាគេបានសម្លាប់មុនពេលដែលធ្វើការផ្តាច់ជីវិតខ្លួនឯង។កូនចិញ្ចឹមប្រុសរបស់គេដែលលមានអាយុ២ឆ្នាំ បានចុះឈ្មោះ ចូលរៀននៅក្នុងមជ្ឍមណ្ឌលនោះដែរ ប៉ុន្តែមិនបានមានវត្តមានក្នុងពេលដែលគេវាយប្រហារនោះទេ បើយោលទៅតាមមន្ត្រីប៉ូលីសដែលនឹងនៅកន្លែង។ “Panha បានទៅរកមើលកូនប្រុសចិញ្ចឹមរបស់គេដែលមានអាយុ២ឆ្នាំ ប៉ុន្តែក្មេងប្រុសនោះមិនបាននៅទីនោះទេ” ដូច្នេះគេក៏ចាប់ផ្តើម បាញ់ប្រហារនិងចាក់សម្លាប់មនុស្សនៅទីនោះ” បើយោលទៅតាមអ្នកនាំពាក្យរបស់ប៉ូលីស។

Panha បានចូលក្នុងបន្ទប់មួយដែលមានមនុស្សដែលមានកូនក្មេងចំនួន ២៤នាក់កំពុងតែដេកជុំគ្នា គេបានសម្លាប់ចោលទាំងអស់នៅសល់តែមួយនាក់ “គេក៏បានប្រើកាំបិតចាក់កូនក្មេង២នាក់និងបុគ្គលិកនៅក្នុងមជ្ឍមណ្ឌលនោះ” Paisan និយាយ។ គ្រូម្នាក់នៅក្នុងមជ្ឍមណ្ឌលនោះបាននិយាយថាវាជារឿងគួរឲ្យរន្ធត់ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយនៅនឹងកន្លែង ដោយបានពន្យល់ថាអ្នកវាយប្រហារនោះបានចូលទៅក្នុងមជ្ឍមណ្ឌលនៅវេលាថ្ងៃត្រង់ ខណៈដែលបុគ្គលិក២រូបរបស់មជ្ឍមណ្ឌលកំពុងស្រស់ស្រូបអាហារថ្ងៃត្រង់។ “មួយរំពេចភ្លាមនោះ ខ្ញុំបានលឺសម្លេងដែលមានលក្ខណះដូចជាផ្ទុះផាវ ខ្ញុំក៏បានងាកក្រោយក៏ស្រាប់តែឃើញបុគ្គលិក២នាក់ដេកដួលទៅនឹងកម្រាល” គ្រូម្នាក់បាននិយាយ។ “ភ្លាមនោះគេបានដកកាំភ្លើងមួយដើមទៀតពីចង្កេះ ខ្ញុំមិនបានគិតថា គេនឹងសម្លាប់កូនក្មេងដែរនោះទេ”។

គ្រូម្នាក់នោះនិយាយទៀតថា បុរសដែលជអ្នកវាយប្រហារនោះបានកាន់កាំភ្លើងទី២ផងដែរព្រមទាំងកាំបិតផងដែរ ដែលគេបានប្រើវាចាក់សម្លាប់អ្នកគ្រូម្នាក់ដែលមានផ្ទៃពោះ៨ខែ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកម្នាក់ទៀតបាននិយាប្រាប់ Reuters ថានាងជឿថាអ្នកវាយប្រហារមកទីនេះដើម្បីទទួលកូន។ “នៅពេលដែលគេមកដល់គេអត់មាននិយាយស្តីអ្វីទាំងអស់ និងបានបាញ់សំដៅទ្វារនៅពេលដែលក្មេងៗកំពុងតែដេកលក់” នាងនិយាយ។ គ្រូម្នាក់ទៀតនិយាយថាភាគច្រើនអ្នកវាយប្រហារនេះបានប្រើកាំបិត។ បន្ទាប់មកគេក៏បានសម្លាប់អ្នកណាក៏ដោយឲ្យតែគេប្រទះដោយកាំភ្លើងនិងកាំបិតរហូតដល់គេបានទៅដល់ផ្ទះ Damrongsak បាននិយាយ។ “យើងបានព័ទ្ធផ្ទះរបស់គេ បន្ទាប់ក៏បានរកឃើញថាគេធ្វើអត្តឃាត”៕


ថ្ងៃសៅរ៍, 08 ខែតុលា 2022 09:11  គុន ច័ន្ទរដ្ឋា