BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខ្លោងទ្វារតាកាវ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត ក្រោយការជួសជុលរួចរាល់

ថ្ងៃសៅរ៍, 08 ខែតុលា 2022 09:00  មានជ័យ

IMG_20221007_141951_527 (1)

ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ រូបដំរីទាំង៤ ជ្រុងបានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឬសឈើដុះចាក់ចូលរចនាសម្ព័ន្ធ បណ្តាលឱ្យខ្លោងទ្វារមួយភាគធំ ពិសេសកំពូលខ្លោងទ្វារ ដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើម នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអប្សរា។

បើតាមអាជ្ញាធរអប្សរា ថ្មមួយចំនួនបានជ្រុះធ្លាក់មកកំរោមផង ដែលទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង១០ឆ្នាំមកហើយ តែនៅតែមានហានិភ័យខ្ពស់ដដែល ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឬសឈើដុះឬសជ្រែកហែកកាន់តែធំឡើង ប៉ុន្តែមកដល់ពេលនេះ បានវិលត្រឡប់ទៅរកភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយអស់រយៈពេលប្រមាណជិត២ឆ្នាំ ដើម្បីជួសជុល។

IMG_20221007_141902_893 (1)

បច្ចុប្បន្ននេះ ខ្លោងទ្វារតាកាវទាំងមូលបានសង្រ្គោះឱ្យរួចផុតពីហានិភ័យផ្សេងៗ ដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីវិស័យឯកជន តាមរយៈលោកជំទាវ សៀង ចាន់ហេង ធ្វើការជួសជុល ដើម្បីលើកតម្លៃឱ្យខ្លោងទ្វារនេះ នៅឈររឹងមាំ ជាខ្លោងទ្វារការពារក្រុងអង្គរធំ។ កំពូលខ្លោងទ្វារដែលមានព្រះភ័ក្សត្រទាំងបួនទិស ដែលធ្លាប់តែបាត់បង់ផ្នែកខ្លះជាយូរមកហើយ ត្រូវបានជួសជុលទៅតាមលក្ខណៈដើមឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និងផ្នែកផ្សេងៗបានរៀបបញ្ចូលទីតាំងដើមវិញ ធ្វើឱ្យព្រះភ័ក្រ្តញញឹមរស់រវើកឡើងវិញ  ហើយរូបដំរីនៅតាមជ្រុងទាំងបួនបានលេចរូបរាងឈរឡើងវិញ ហាក់កំពុងជួយទប់លំនឹងរចនាសម្ពន្ធខ្លោងទ្វារទាំងមូលផង។

IMG_20221007_141940_141 (1)

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ភាគខាងលិចនៃក្រុងអង្គរធំនេះ តាំងតែពីចុងខែកុម្ភ: ឆ្នាំ២០២១ ហើយរហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ៩៧ភាគរយហើយ ដោយនៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ដែលបានជំនួសថ្មចាស់ដែលបាត់បង់ ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី៕

IMG_20221007_141945_299 (1)

IMG_20221007_141955_990 (1)

IMG_20221007_141920_893 (1)

IMG_20221007_141918_053 (1)

IMG_20221007_141914_043 (1)

IMG_20221007_141908_913 (1)

IMG_20221007_141937_122 (1)

IMG_20221007_141948_187 (1)

(មានជ័យ)


ថ្ងៃសៅរ៍, 08 ខែតុលា 2022 09:00  មានជ័យ