BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការរុលទៅមុខរបស់អ៊ុយក្រែនដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះកំពុងតែប្រឈមនឹងការទប់ទល់របស់រុស្សី

ថ្ងៃសៅរ៍, 08 ខែតុលា 2022 08:44  គុន ច័ន្ទរដ្ឋា

photo_2022-10-08_08-36-21 (1) (1)

Newsweek-

កងទ័ពអ៊ុយក្រែនរំពឹងថាអាចនឹងមានការឆ្លើយតបយ៉ាងឆាប់រហ័សពីកងទ័ពរុស្សីបន្ទាប់ពីមានជោគជ័យក្នុងការវាយបក បើយោលទៅតាមអ្នកជំនាញការ។Marina Miron អ្នកស្រាវជ្រាវនៃមជ្ឍមណ្ឌលសិក្សារស្រាវជ្រាវក្រសួងការពារជាតិអាមេរិកនៅវិទ្យាល័យយោធា King College នាទីក្រុងឡុងដ៍ បាននិយាយទៅកាន់ Newsweek អំពីជោគជ័យថ្មីៗរបស់អ៊ុយក្រែនក្នុងការរុញច្រានកងទ័ពរុស្សីឲ្យថយក្រោយ។ កងទ័ពអ៊ុយក្រែនបានរុញច្រាននិងកំពុងតែធ្វើដំណើរទៅមុខប្រឆាំងនឹងការកាន់កាប់របស់រុស្សី២រណសិរ្យនៅភាគខាងកើតនៃប្រទេស និងនៅផ្នែកខាងត្បូងក្នុងតំបន់ Kherson។

នៅក្នុងដើមសប្តាហ័នេះ បុស្ត៍ Telegram ដែលនិយមរុស្សីបានបង្ហាញនូវផែនទីមួយដែលបានបញ្ជាក់ថាអ៊ុយក្រែនបានចាប់យកទឹកដីដ៏សំខាន់ត្រឡប់ទៅវិញពីរុស្សីនៅក្នុង Kherso ប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ផែនទីមួយទៀត ដែលចេញពីវិទ្យាស្ថានសិក្សារស្រាវជ្រាវនៃសង្រ្គាមនិង គម្រោងការ AEI បានបង្ហាញថាតើអ៊ុយក្រែនបានសំរុកខ្លាំងយ៉ាងណា ក្នុងការយកប្រៀបបន្ទាប់ពីចាប់យកបានទីក្រុងសំខាន់នៃភាគខាងកើត Lyman។ Miron បានបញ្ជាក់ថា ខណៈដែលវាបង្ហាញថាអ៊ុយក្រែនកំពុងតែរុលទៅមុខយ៉ាងខ្លាំងក្លាទៅលើទឹកដីដែលរុស្សីកាន់កាប់ពីមុន រុស្សីបានប៉ុនប៉ងកំណត់និងកំរិតនូវការចាញ់របស់ខ្លួននៅក្នុងពេលនេះ។

“កងកម្លាំងរុស្សីបានព្យាយាមផ្តោតទៅលើទ្រង់ទ្រាយនៃការរៀបចំទម្រង់នៃកងទ័ពនិងសន្សំសំចៃកម្លាំងរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះដែរ អ្វីដែលកំពុងតែកើតមានឡើង គឺថាពួកគេនឹងប្រឹងព្យាយាមទប់នៅត្រើយខាងស្តាំទន្លេដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់” លោកស្រីបាននិយាយ។ “ឥឡូវនេះរុស្សីកំពុងរង់ចាំការធ្វើអន្តរាគមន៍ ដូច្នេះគេត្រូវការឈ្នះពេលវេលាដែលចាញ់ទោះបីជាមានមនុស្សតិចក៏ដោយដែលអាចធ្វើទៅបាន” ខណៈដែលរុស្សីបានធ្លាក់ដៃនឹងដកថយនៅផ្នែកខាងត្បូងនៃ Kherson ពួកគេកំពុងប្រឈមមុខនឹងទ្វេគ្រោះថាតើត្រូវការពារភាគខាងលិចនៃទន្លេ Dnipro ដែលគេស្គាល់ថាត្រើយខាងស្តាំទន្លេឬ ក៏ដកថយដើម្បីកម្លាំងឆ្លងទន្លេទៅជួយការពារផ្នែកផ្សេងទៀតនៃ Kherson។

លោកប្រធានាធិបតីរុស្សី Vladimir Putin ដែលបានតភ្ជាប់តំបន់ចំនួន៤ដែលខ្លួនបានកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន បានកេណ្ឌទ័ពចំនួន ៣០០,០០០នាក់ដែលជាយោធាបម្រុង និងកំពុងតែធ្វើការគណនានៃកងអន្តរាគមន៍ទាំងនោះដើម្បីធ្វើការផ្លាស់ប្តូរស្ថានការណ៍សមរភូមិក្នុងអ៊ុយក្រែនដែលបានធ្វើឲ្យទីក្រុងមូស្គូមានការខកចិត្តនិងខឹងសម្បារយ៉ាងខ្លំាង។ លោកប្រធានាធីបតីអ៊ុយក្រែន បានគំរាមកំហែងថានឹងប្រើអាវុធនុយគ្លេអ៊ែរ និងមធ្បោបាយដែលលោកមានដើម្បីការអធិបតេយ្យភាពនិងបូរណភាពដែនដីរុស្សីបើសិនជាមានតម្រូវការចាំបាច់ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden បានឆ្លើយតបវិញភ្លាមៗថា រុស្សីនឹងត្រូវបង់តម្លៃមួយយ៉ាងធ្ងន់ធ្ងរបើសិនជា Putin ហ៊ានប្រើអាវុធនុយគ្លេអ៊ែរនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន៕


ថ្ងៃសៅរ៍, 08 ខែតុលា 2022 08:44  គុន ច័ន្ទរដ្ឋា