BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ជា សុផារ៉ា ៖ មិនមានតម្រូវឱ្យរុះរើផ្ទះនៅឃុំព្រះដាក់ ទៅទីតាំងថ្មីទេ

ថ្ងៃសៅរ៍, 08 ខែតុលា 2022 08:35  លាង ឡា

photo_2022-10-08_08-32-13 (1)

សៀមរាប៖ លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា រដ្ឋមិនតម្រូវឱ្យរុះរើផ្ទះចេញទៅនៅទីតាំងថ្មីទេ ប៉ុន្តែក៏មិនអនុញ្ញាតឱ្យសាងសង់សំណង់ខុសច្បាប់ដែរ។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានលំនៅឋាន នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី គឺ មិនមានតម្រូវឱ្យរុះរើផ្ទះសម្បែងចេញទេ ប៉ុន្ដែពលរដ្ឋត្រូវសហការគ្នាមិនសាងសង់សំណង់ខុសច្បាប់ និងមិនលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីកុំឱ្យផលប៉ះពាល់ដល់សោភណភាពសម្បត្ដិបេតិកភណ្ឌជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ សំណង់ខុសច្បាប់មានការកើនឡើងដល់២២៤០ករណី។

រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដែរថា ភូមិចំនួន៦ ស្ថិតក្នុងឃុំព្រះដាក់ ដែលមិនត្រូវឱ្យចាកចេញពីតំបន់អង្គរ៖ រួមមាន ភូមិព្រះដាក់, ភូមិថ្នល់បណ្ដោយ, ភូមិថ្នល់ទទឹង, អូរទទឹង, ភូមិតាត្រៃ និងភូមិតាកុះ៕

photo_2022-10-08_08-32-28 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 08 ខែតុលា 2022 08:35  លាង ឡា