BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ជំរុញឱ្យមន្រ្តីពិភាក្សាចំណុចមិនច្បាស់លាស់នៃយានគ្មានមនុស្សបើក

ថ្ងៃសុក្រ, 07 ខែតុលា 2022 11:58  លាង ឡា

2022-10-07 11.54.32

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ដែលរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន)បន្តរពិភាក្សាចំណុចមិនទាន់ទាន់ច្បាស់លាស់មួយចំនួន ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាកាសយានគ្មានមនុស្សបើក(ដ្រូន)កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូនមាន៨ជំពូកនិង៣៥មាត្រានិងមានគោលបំណងគ្រប់គ្រងដើម្បីធានាសន្តិសុខនៅកម្ពុជា។

2022-10-07 11.54.36

ថ្លែងក្នុងកិច្ចប្រជុំនេះលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សានីតិកម្មនិងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃចំនួនជាង៤០លើក។ លោកបញ្ចាក់ថា សេចក្ដីព្រាងអនុក្រឹត្យនេះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួងជាបន្តបន្ទាប់ដោយមានការចូលរួមពីក្រសួងមហាផ្ទៃក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផងដែរ។

លោក ប៊ុន ហុន បានលើកឡើងដែរថា ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះបានដឹកនាំអង្គភាពពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន)ពីបណ្តាប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅប្រទេស ជប៉ុន ចិន សឹង្ហបុរី ថៃ និងវៀតណាមជាដើម៕

2022-10-07 11.54.41


 


ថ្ងៃសុក្រ, 07 ខែតុលា 2022 11:58  លាង ឡា