BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជាពេលវេលាមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលកងទ័ពរុស្សីចងទង់ជ័យសភ្ជាប់ជាមួយនឹងកាណុងរថក្រោះចុះញ៉មចំពោះអ៊ុយក្រែន

ថ្ងៃសុក្រ, 07 ខែតុលា 2022 11:42  គុន ច័ន្ទរដ្ឋា

2022-10-07 11.39.59 (1) (1)

Daily Mail-

នេះគឺជាពេលវេលាមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលទាហានរុស្សីមួយក្រុមបានចងទង់ជ័យសភ្ជាប់ជាមួយចុងកាណុងរថក្រោះចុះញ៉មនៅក្នុងអ៊ុយក្រែន។ ខ្សែរវីឌីអូដែលថតនៅក្នុង Kherson ប៉ែកខាងកើតនៃអ៊ុយក្រែនបានបង្ហាញនូវរថក្រោះមួយ BMP-2 បានបើកចេញពីក្រោយដើមឈើមួយហើយឈប់នៅចំពោះមុខកងទ័ពអ៊ុយក្រែនមុនពេលដែលអ្នកបើករថក្រោះ៣រូបបានចេញពីក្នុងរថក្រោះលើដៃឡើងលើ។ ទាហានអ៊ុយក្រែនបន្ទាប់មកបានរត់ចូលទៅដកអាវុធនិងបានចាប់ខ្លួនពួកគេជាអ្នកទោសសង្រ្គាម ដែលមើលទៅវាហាក់ដូចជាពួកគេបាននិយាយគ្នាជាមុនរួចមកហើយ ។ វាបានកើតឡើងនៅចំពេលដែលអ៊ុយក្រែនបានបានធ្វើការវាយបកនៅ Kherson និង Kharkiv ។

ខ្សែរវីឌីអូរបានបញ្ចេញឲ្យឃើញបន្ទាប់ពីផ្នែកចារកម្មអ៊ុយក្រែនបាននិយាយថាច្រើនជាង២,០០០នាក់នៃទាហានរុស្សីបានទូរស័ព្ទក្រហមដែលរៀបចំឡើងដោយអ៊ុយក្រែនដើម្បីសុំធ្វើការចុះចូលដែលគេគិតថាប្រសើរជាងប្រថុយប្រថានស្លាប់នៅក្នុងសមរភូមិ។ Andry Yusov អ្នកនាំពាក្យនៃចារកម្មយោធា បាននិយាយថាមានការហៅចូលពីទាហានរុស្សីនៅក្នុងអ៊ុយក្រែន ជាពិសេសអ្នកដែលត្រូវគេកេណ្ឌថ្មីៗនៅក្នុងរុស្សីនិងអ្នកខ្លះទៀតដែលកំពុងតែត្រូវជាប់កំណែន ប៉ុន្តែមិនហ៊ានប្រកែកដោយខ្លាចបទបញ្ជា។នៅផ្នែកខាងជើងជាកន្លែងដែលមានការខូចខាតយ៉ាងដំណំនូវសម្ភារៈសឹកនិងអាយុជីវិតមនុស្ស រុស្សីបានដកថយនឹងប្រគល់ទឹកដីឲ្យអ៊ុយក្រែនវិញ។

កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារបកត្រឡប់ទៅវិញនៅ Kherson ប៉ែកខាងត្បូងនិងជិតក្រុង Kharkiv ប៉ែកខាងជើង។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះសមរភូមិជួរមុខរបស់រុស្សីបានដួលរលំយ៉ាងឈឺចាប់ជាទីបំផុត ដែលនាំឲ្យទាហានទីក្រុង Kyiv ប្រញ៉ាប់រុលទៅមុខបានច្រើនជាង១០ម៉ាយក្នុងរយៈពេលតែប៉ុន្មានម៉ោង។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាទីតាំងច្រើនជាង១០កន្លែងនៃភូមិទាំងឡាយត្រូវបានរំដោះនៅក្នុងប្រតិបត្តិការណ៍ ហើយដែលជាគោលបំណងគឺនឹងចាប់យកមកវិញនៃទីក្រុង Kherson តែម្តង។

ទន្ទឹមគ្នានោះដែរ ប្រវែងចម្ងាយប្រហែលជាប៉ុន្មានរយម៉ាយឯនាយទៅកាន់ភាគខាងជើងកងទ័ពអ៊ុយក្រែនបានរំដោះបានទឹកដីជាច្រើនពាន់គ.ម.ការ៉េនៅជិតទីក្រុង Kharkiv។ ស្ទើរតែទីក្រុង Kharkiv ទាំងមូលត្រូវបានរំដោះវិលត្រឡប់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយអង្គភាពអ៊ុយក្រែនឥឡូវនេះបានបន្តរុញច្រានទៅមុខចូលទៅកាន់តំបន់ក្នុងខេត្ត  Donetsk និង Luhansk ដែលបច្ចុប្បន្ននេះកងទ័ពអ៊ុយក្រែនហាក់មើលទៅដូចជាចូលកាន់តែជ្រៅទៅក្នុងខេត្ត Luhansk ដែលរុស្សីបានកាន់កាប់ស្ទើរតែទាំងស្រុង ដែលអ៊ុយក្រែនកំពុងតែសម្លឹងមើលទីក្រុង Svatov និង Kreminna នៅក្នុងក្រសែរភ្នែករបស់ពួកគេ។


ថ្ងៃសុក្រ, 07 ខែតុលា 2022 11:42  គុន ច័ន្ទរដ្ឋា