BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យមន្ទីរជំនាញរៀបចំសោភ័ណភាពតាមដងវិថី

ថ្ងៃសុក្រ, 07 ខែតុលា 2022 11:28  លាង ឡា

2022-10-07 11.21.22

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរជំនាញឱ្យជួសជុលផ្លូវខូចខាត និងរៀបចំសោភ័ណភាពតាមដងវិថីសំខាន់ៗដើម្បីស្វាគមន៍គណៈប្រតិភូបរទេសដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងពីការតុបតែងការបំពាក់ភ្លើងបំភ្លឺ ការរៀបចំសួនច្បារនិងការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីមួយចំនួនទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា នាឆ្នាំ២០២២នេះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត។ ដូច្នេះការងារដែលត្រូវអនុវត្តគឺរួមគ្នាធ្វើយ៉ាងណាឱ្យភ្នំពេញមានសោភ័ណភាពស្រស់ស្អាតដើម្បីទទួលប្រតិភូដល់ជាង ៤០ប្រទេសដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជានឹងធ្វើឡើងចាប់ពីថ្ងៃ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះនឹងមានគណៈប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំប្រមាណ២៨គណៈប្រតិភូផងដែរ៕

2022-10-07 11.21.29

2022-10-07 11.21.34


 


ថ្ងៃសុក្រ, 07 ខែតុលា 2022 11:28  លាង ឡា