BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្លេងអំពាវនាវចំពោះទាហានរុស្សីក្នុងកម្មវិធីដែលមានឈ្មោះថា"ខ្ញុំចង់រស់"របស់អ៊ុយក្រែនកំពុងដំណើរការ

ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 13:14  គុន ច័ន្ទរដ្ឋា

2022-10-06 13.10.35 (1)

New york post-

អ៊ុយក្រែនបានរៀបចំឲ្យមានខ្សែរទូស័ព្ទក្រហមមួយដែលផ្តល់ឱកាសឲ្យអ្នកចុះចូលនិងមានជីវិតរស់នៅ ត្រូវបានប្រកាសដែលធ្វើឲ្យមានការហៅចូលយ៉ាងច្រើនពីទាហានរុស្សីដែលបាក់ទឹកចិត្តបើយោងទៅតាមមន្ត្រីអ៊ុយក្រែន។ Andry Yusov តំណាងឲ្យផ្នែកចារកម្មពិសេសរបស់អ៊ុយក្រែនបាននិយាយថា ខ្សែរទូរស័ព្ទជាច្រើនត្រូវបានទទួលក្នុងការផ្តល់នូវការលើកលែងទោសជាច្រើនរយនាក់ក្នុងមួយថ្ងៃៗពីទាហានរុស្សីដែលកំពុងតែច្បាំងនៅក្នុងអ៊ុយក្រែនរួមទាំងអ្នកដែលត្រូវកេណ្ឌថ្មីៗដែលជាផ្នែកមួយនៃការធ្វើកំណែនកងទ័ពរបស់ Putin ហើយក៏មានអ្នកដែលមិនទាន់ត្រូវបានកេណ្ឌក៏មានការទាក់ទងមកដែរ ប៉ុន្តែត្រូវរំពឹងថានឹងធ្វើឡើងក្នុងពេលអនាគតខាងមុខ។

“ពួកគេមានចំណាប់អារម្មណ៍ក្នុងការដែលមានសុវត្តិភាពក្នុងការសុំចុះញ៉មក្នុងអ៊ុយក្រែន” Yusov និយាយ។ មានសេចក្តីរាយការណ៍មកថាខ្សែរទូរស័ព្ឌក្រហមបានទទួលការហៅចូលច្រើនជាង២,០០០ ទូរស័ព្ទពីទាហានរុស្សីនិងក្រុមគ្រួសាររបស់គេ។ "វាមិនមានន័យថាគ្រប់គ្នាដែលហៅទូរស័ព្ទចូលមកបានសរសេរនូវពាក្យសុំចុះចាញ់ភ្លាមៗនោះទេ" Yusov បានបញ្ជាក់ "ភាគច្រើននៃពួកគេបានស្រាវជ្រាវព័ត៌មានសំរាប់ខ្លួនគេផ្ទាល់ឬក៏តាមរយៈក្រុមគ្រួសាររបស់គេ"។ Yusov បាននិយាយថាវាមានឧទាហរណ៍ខ្លះប្រព័ន្ធបានហៅទូរស័ព្ទដើម្បីស្នើរសុំឲ្យមានការធានាសន្តិសុខចំពោះការដាក់អាវុធចុះញ៉មរបស់ប្តីរបស់គេ ។

Yusov បានពន្យល់ថា អ៊ុយក្រែនជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ដែលអនុវត្តិតាមច្បាប់អន្តរជាតិនិងសន្ធិសញ្ញាទីក្រុងហ្សឺណែវដែលមានន័យថាទាហានរុស្សីដែលបានយល់ព្រមដាក់អាវុធនិងត្រូវបានផ្គត់ផ្គង់ជាប្រចាំ ដោយមានពេទ្យពិនិត្យត្រឹមត្រូវនិងបានអនុញ្ញាតិឲ្យទាក់ទងជាមួយគ្រួសារជាប្រចាំ។ រឿងដែលសំខាន់ជាងនេះទៅទៀតពួកគេនឹងបានរស់រានមានជីវិតជំនួសឲ្យត្រូវក្លាយទៅជាផ្ទាំងស៊ីបនៃចុងអាវុធនៅក្នុងសង្រ្គាមនៃពួកប្រកាន់ពូជសាសន៍ ដែលគាំទ្រដោយរដ្ឋការ Putin និង Putin ប្រឆាំងជាមួយអ៊ុយក្រែន លោកនិយាយ។ មន្ត្រីចារកម្មអ៊ុយក្រែនបាននិយាយថា អ្នកទោសសង្រ្គាមរុស្សីដែលមិនចង់ឲ្យមានការដោះដូរជាមួយអ្នកទោសអ៊ុយក្រែន នឹងមិនត្រូវបានបញ្ជូនត្រឡប់ទៅឲ្យរុស្សីវិញប្រឆាំនឹងឆន្ទៈរបស់ខ្លួននោះទេ។

ក្នុងអម្លុងពេលដែលអ៊ុយក្រែនបានទទួលជោគជ័យក្នុងការវាយបកនៅតំបន់ Kharkiv ពីខែមុន  "Yusov បាននិយាយ" ទាហានរុស្សីបានហៅទូរស័ព្ទសុំចុះចាញ់នៅក្នុងករណីមួយ លោករំលឹកឡើងវិញទាហានបានចុះចូលជាមួយនិងរថក្រោះដែលខ្លួនកំណុងតែបើកបរ ។ ប៉ុន្តែនៅមិនទាន់បានសំរេចនៅឡើយទេចំពោះទាហានដែលដាក់អាវុធសុំចុះចាញ់នឹងត្រូវបានសំរេចថាត្រូវផ្តល់សិទ្ធជ្រកកោណផ្នែកនយោបាយនៅក្នុងអ៊ុយក្រែន។ ទាហានអ៊ុយក្រែនម្នាក់ត្រូវបានរាយការណ៍មកថាបានចុះចូលជាមួយនិងរថក្រោះ ទទួលនូវប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិកនិងបានសន្យាថានឹងផ្តល់សញ្ជាតិ។


ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 13:14  គុន ច័ន្ទរដ្ឋា