ភ្នំពេញ៖ ជនសង្ស័យចំនួន៥៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែតុលាឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៣នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ករណីជួញដូរចំនួន១៣ករណីឃាត់ខ្លួន១៩នាក់,រក្សាទុក៥ករណី ឃាត់ខ្លួន៦នាក់,ប្រើប្រាស់៣ករណី ឃាត់ខ្លួន២៨នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice)ទម្ងន់១០៥,៥៤ក្រាម និង១៥កញ្ចប់តូច ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕