BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ចំនួន២រូបនឹងទៅជួបពលរដ្ឋនៅឃ៉ំព្រះដាក់

ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 10:38  លាង ឡា

2022-10-06 10.31.52

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជូនមន្រ្តីជាន់ខ្ពស់ចំនួន២រូប ដើម្បីទៅជួបនិងពន្យល់ដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប អំពីផែនការរបស់រដ្ឋក្នុងការការពារប្រាសាទបេតិកភណ្ឌតំបន់អង្គរបន្ទាប់ពីមានប្រតិកម្មតវ៉ាពីពលរដ្ឋមួយចំនួន។

មានប្រសាសន៍ក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ការស្តារឡើងវិញការអភិវឌ្ឍប្រកបដោយនិរន្តភាពបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប “សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត និងថារដ្ឋមិនទៅរុះរើទេ។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដែរថា ការបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅជួបពលរដ្ឋនៅឃុំព្រះដាក់នេះដើម្បីពិនិត្យទៅលើបញ្ហាបរិស្ថានក្នុងន័យការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះគឺមិនបានឲ្យពលរដ្ឋរុះរើឡើយហើយក៏មិនធ្វើរហូតដល់រំលាយឃុំព្រះដាក់ដែរ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំតំបន់ រុនតាឯក ស្ថិតក្នុងឃុំ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាតំបន់តំបន់អភិវឌ្ឍន៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋដែលបានផ្លាស់ទីពីតំបន់ទី១ និងតំបន់ទី២ នៃរមណីយដ្ឋានអង្គរ៕

2022-10-06 10.31.57


 


ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 10:38  លាង ឡា