BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទះឃើញបំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នខណៈដើមស្រឡៅធំមួយដើមបានដួលរលំ

ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 09:02  មានជ័យ

2022-10-06 08.50.24

អាជ្ញាធរអប្សរាបានឲ្យដឹងនៅថ្ងៃនេះថា ថ្មីៗនេះមានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ននៅពេលដើមស្រឡៅធំមួយដើមបានដួលរលំបណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយត្រូវបានផុសឡើងតាមឬសឈើនៅក្នុងបរិវេណវត្តទេពប្រណម្យអតីតរាជធានីអង្គរធំ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះបានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រហើយជាក់ស្តែងដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗទើបពេលភ្លៀងជោគជាំដីជ្រាយធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។

បើតាមលោក សុម៉ាឡា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមានបណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើរួមទាំងផ្នែកខ្លះនៃក្បាល។

2022-10-06 08.50.18

លោក ឈូក សុម៉ាឡា បានសន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័នតែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វីនិងពេលណានោះទេ។ បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័នក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគនិងគ្រុឌនៅជាមួយគ្នាហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

អាជ្ញាធរអប្សរាបានឲ្យដឹងទៀតថា ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះទើបអាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌព្រមទាំងភ្នាក់ងារទេសចរណ៍ធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារលាងសម្អាតរក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញបើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ៕

2022-10-06 08.50.29

2022-10-06 08.50.35

2022-10-06 08.50.42

2022-10-06 08.50.47

2022-10-06 08.50.53

2022-10-06 08.50.06

2022-10-06 08.50.12

2022-10-06 08.50.58


 


 


ថ្ងៃព្រហស្បតិ៍, 06 ខែតុលា 2022 09:02  មានជ័យ