Seoul-
កូរ៉េខាងជើងបានបាញ់បាលីស្ទិកមីស៊ីលរំលងលើប្រទេសជប៉ុនជាលើកទី១ក្នុងរយៈពេល៥ឆ្នាំមកនេះកាលពីថ្ងៃអង្គារ៍ ជម្រុញឲ្យមានការព្រមានចំពោះប្រជាពលរដ្ឋដើម្បីស្វែងរកជំរកនិងការផ្អាកជាបណ្តោះអាសន្ននៃប្រតិបត្តិការណ៍រថភ្លើងនៅភាគខាងជើងប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋឲ្យស្វែងរកជំរកខណៈដែលមីស៊ីលបានបង្ហាញខ្លួនដោយហោះកាត់រំលងទឹកដីមុនពេលដែលធ្លាក់ចុះទៅក្នុងមហាសមុទ្ធប៉ាស៊ីហ្វីក។ នេះគឺជាលើកទី១ដែលមីស៊ីលកូរ៉េខាងជើងដែលបានបាញ់តាមគន្លងដូចនេះតាំងពីឆ្នាំ២០១៧ ហើយទីក្រុងតូក្យូបាននិយាយថាវាមានរយៈចម្ងាយឆ្ងាយដែលជាការសាកល្បងរបស់របស់កូរ៉េខាងជើង។
ការបាញ់ជាចុងក្រោយនេះគឺជាការសាកល្បងលើកទី៥របស់កូរ៉េខាងជើងក្នុងរយៈពេល១០ថ្ងៃ នៅចំពេលមានការបញ្ចេញសាច់ដុំយោធារបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនីងជប៉ុន កាលពីសប្តាហ៍មុន។ ប្រទេសទាំង៣បានធ្វើសមយុទ្ធត្រីភាគីប្រឆាំងទៅនឹងនាវាមុជទឹកដែលមានរួមបញ្ចូលទាំងនាវាផ្ទុកយន្តហោះដែលបានឈប់សំចតនៅកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។ ការធ្វើតេស្តសាកល្បងថ្មីៗនេះបានធ្វើឲ្យសហរដ្ឋអាមេរិកមិនមានការឆ្លើយតបអ្វីទាំងអស់ ដែលកំពុងតែផ្តោតអារម្មណ៍ទៅលើសង្រ្គាមនៅក្នុងអ៊ុយក្រែនផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកបានពង្រឹងនូវការបង្ហាញវត្តមាននៃកងទ័ពរបស់ខ្លួននៅក្នុងតំបន់។
ទីក្រុងតូក្យូបាននិយាយថាខ្លួនមិនបានមានវិធានការណ៍ក្នុងការបាញ់ទម្លាក់មីស៊ីលនោះទេ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Yasukazu Hamadan បាននិយាយថាជប៉ុនមិនបានច្រានចោលនូវជំរើសណាមួយនោះទេរួមបញ្ចូលទាំងសមត្ថភាពក្នុងវាយបកនៅពេលដែលខ្លួនកំពុងសម្លឹងមើលការពាររបស់ខ្លួនក្នុងការប្រឈមទៅការបាញ់សាកល្បងម្តងហើយម្តងទៀតដែលធ្វើឡើងដោយកូរ៉េខាងជើង។ កូរ៉េខាងត្បូងក៏បាននិយាយផងដែរថាខ្លួននឹងបង្កើននូវយោធារបស់ខ្លួននិងបង្កើនូវកិច្ចសហប្រតិបត្តិការណ៍ជាមួយនិងសម្ព័ន្ធមិត្ត។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសេចក្តីសម្រេចដែលប្រកបដោយគ្រោះថ្នាក់និងឥតបើគិតក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរំលងលើប្រទេសជប៉ុន។
សកម្មភាពនេះវាធ្វើឲ្យមានអស្ថិរភាពនិងបង្ហាញនូវភាពងងើលរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដែលមិនគោរពដល់សេចក្តីសម្រចរបស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ និងបទដ្ឋានអន្តរជាតិ អ្នកនាំពាក្យក្រុមប្រឹក្សារសន្តិសុខជាតិ Andrena Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញឈ្មោះជាផ្លូវការណ៍របស់កូរ៉េខាងជើង។ មន្ត្រីនៅក្នុងទីក្រុងសេអ៊ូលនិងតូក្យូបាននិយាយថាមីស៊ីលបានហោះក្នុងចម្ងាយពី៤,៥០០ទៅ៤,៦០០ គ.ម.ដែលមានរយៈកំពស់ប្រហែល១,០០០គ.ម.។