BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាលើកទឹកចិត្តនូវចំណុចគន្លឹះសំខាន់ៗរៀបចំព្រឹត្តិការណ៍កីឡា

ថ្ងៃអង្គារ, 04 ខែតុលា 2022 10:56  លាង ឡា

2022-10-04 10.51.51 (1)

ភ្នំពេញ៖ គន្លឹះសំខាន់ៗមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំឱ្យទទួលបានជោគជ័យខ្ពស់។

ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិក អាស៊ីលើកទី៤១ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗការគ្រប់គ្រង និងការអភិវឌ្ឈបច្ចេកទេសកីឡាដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុងតំបន់អាស៊ី។

2022-10-04 10.51.57

សម្តេចតេជោ ហ៊ុន សែន បានសូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធីកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀតនៅតាមបណ្ដាប្រទេសសមាជិកដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ចជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាពសាមគ្គីភាពដែលរួមចំណែកដល់ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញដល់អ្នកពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេសនិងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ីបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

2022-10-04 10.52.04


 


ថ្ងៃអង្គារ, 04 ខែតុលា 2022 10:56  លាង ឡា