BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិព្រះវិហារចុះពិនិត្យតាមដានលើការងារអភិរក្សនិងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃអង្គារ, 04 ខែតុលា 2022 09:33  មានជ័យ

2022-10-04 09.26.34

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារអមដំណើរដោយអគ្គនាយករងប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញកាលពីថ្ងៃអាទិត្យ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យតាមដានលើកិច្ចការងារអភិរក្សនិងផលប៉ះពាល់ទៅលើសំណង់ប្រាសាទដោយសារកត្តាធម្មជាតិនិងពិភាក្សាលើការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេ់រ។ បើតាមលោក គង់ ពុទ្ធិការ សកម្មភាពនោះគឺ៖

ទី១-ដើម្បីពិនិត្យស្ថានភាពតាមប្រាសាទក្រោយរងនូវឥទ្ធិពលព្យុះ Naru និងពិភាក្សាបច្ចេកទេសលើការងារអភិរក្សប្រាសាទឥដ្ឋនៅក្នុងបរិវេណប្រាសាទក្រចាប់។

ទី២-ដើម្បីពិនិត្យ និងពិភាក្សាលើទីតាំងសាងសង់ចំណតថ្មីនៅភាគឦសាននៃប្រាសាទធំនិងរៀបចំធ្វើផ្លូវវង់ទស្សនាថ្មីក្នុងរមណីយដ្ឋានប្រាសាទកោះកេរសម្រាប់សម្រួលដល់ភ្ញៀវទេសចរមកទស្សនាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

គួររំលឹកថា ថ្មីៗនេះគណៈប្រតិភូនៃសន្និសីទអន្តរជាតិស្តីពីកិច្ចការពារ​និងទប់ស្កាត់ចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់​មកពីតំបន់អាស៊ីអឺរ៉ុបនិងសហរដ្ឋអាមេរិកបានមកទស្សនកិច្ចនៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ​រួមមានប្រាសាទក្រចាប់ ប្រាសាទចិន  និងក្រុមប្រាសាទធំ៕ 

2022-10-04 09.26.40

2022-10-04 09.26.44

2022-10-04 09.26.49

2022-10-04 09.26.55

2022-10-04 09.27.01

2022-10-04 09.27.06

2022-10-04 09.27.12

2022-10-04 09.27.18

2022-10-04 09.27.24

2022-10-04 09.27.30

2022-10-04 09.27.35

2022-10-04 09.27.40


 


ថ្ងៃអង្គារ, 04 ខែតុលា 2022 09:33  មានជ័យ