BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍នឹងរៀបចំបោះពុម្ភផ្សាយ "ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា" ដើម្បីទាក់ទាញភ្ញៀវបន្ថែម

ថ្ងៃអង្គារ, 04 ខែតុលា 2022 09:21  មានជ័យ

2022-10-04 09.15.31 (1)

អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិលោក អាំង សុវណ្ណរ័ត្ន បានអះអាងថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំបោះពុម្ភផ្សាយជាខិត្តប័ណ្ណកូនសៀវភៅ ឬជា Pocket Guidebook នូវផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសបន្ថែមទៀត។

បើតាមលោក អាំង សុវណ្ណរ័ត្ន ខិតប័ណ្ណនោះនឹងមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្ត និងតំបន់សម្រាប់បង្កើនការទាក់ទាញភ្ញៀវទេសចរដែលនិយមចូលចិត្តទទួលទានម្ហូបអាហារអាច​ស្វែងយល់ពីម្ហូបអាហារប្រចាំតំបន់។ លោកថា បច្ចុប្បន្នក្រសួងបានរៀបចំជា Soft បណ្ដើរៗហើយក្នុងពេលឆាប់ៗខាងមុខនឹងបោះពុម្ភ​សម្រាប់ចែកជូនដល់ភ្ញៀវទេសចរទាំងអស់នៅតាមមណ្ឌលព័ត៌មានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

2022-10-04 09.15.36

ផែនទីទេសចរណ៍ម្ហូបអាហារ​នេះ នឹងមានរំលេចអំពីរូបភាពបញ្ជាក់ពីឈ្មោះម្ហូបអាហារប្រវត្តិរបៀបធ្វើ ដើម្បីទាក់ទាញភ្ញៀវឱ្យងាយស្រួលក្នុងការឈ្វេងយល់ពីព្រោះជូនកាលភ្ញៀវទេសចរបានភ្លក្សរសជាតិហើយបើបានដឹងប្រវត្តិទៀតគឺពួកគេកាន់តែជក់ចិត្ត។ ក្រុមជំនាញក៏នឹងមានការបកប្រែជាភាសាអង់គ្លេស និងភាសាបរទេសផ្សេងៗ សម្រាប់បង្កើនភាពទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

គួររំលឹកថា ទេសចរណ៍ម្ហូបអាហារនេះគឺជាសក្ដានុពលធំសម្រាប់គោលដៅទេសចរណ៍នីមួយៗហើយក៏ជាអនុវិស័យមួយក្នុងវិស័យទេសចរណ៍និងវប្បធម៌ដែលមានភាពទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរ។ ការបញ្ជាក់របស់លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួង ទេសចរណ៍បានធ្វើឡើងនៅក្នុងក្នុងសន្និសីទស្ដីពីសមិទ្ធផលនិងវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំរបស់ក្រសួងទេសចរណ៍កាលពីចុងសប្តាហ៍កន្លងទៅ៕ 

2022-10-04 09.15.42

2022-10-04 09.15.47

2022-10-04 09.15.52

2022-10-04 09.15.59


 


ថ្ងៃអង្គារ, 04 ខែតុលា 2022 09:21  មានជ័យ