CNN-
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin បាននិយាយថា លោកជឿថាអ៊ុយក្រែនមានការរីកចម្រើននៅក្នុងតំបន់ Kherson នៃប្រទេសខណៈដែលពួកគេបានបន្តប្រឆាំងនិងការឈ្លានពានរបស់រុស្សី ដោយលោកបានបន្ថែមថា "មានការផ្លាស់ប្តូរនៅក្នុងសមរភូមិយ៉ាងរស់រវើក" Austin បានកំណត់នូវការផ្លាស់ប្តូរនៃជំនាញរបស់ទាហានអ៊ុយក្រែននិងយុទ្ធសាស្ត្រនៃអាវុធដែលបានផ្គត់ផ្គង់ឲ្យដោយ NATO និងអាមេរិក ជាពិសេសការប្រើប្រព័ន្ធកាំភ្លើងធំ HIMARS លោកបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងពិធីករទូរទស្សន៍ CNN , Fareed Zaharia ដែលបានចាក់ផ្សាយនៅលើរលកធាតុអាកាសក្នុងកម្មវិធី “Fareed Zaharia GPS”។
អ្វីដែលយើងកំពុងបានឃើញក្នុងពេលឥឡូវនេះនៅក្នុងសមរភូមិដ៏រស់រវើក Austin បាននិយាយ “ពួកគេបានធ្វើអ្វីបានល្អណាស់នៅក្នុងទីក្រុង Kharkiv និងចេះចាប់យកឱកាសនៃការរុលទៅមុខការប្រយុទ្ធនៅក្នុង Kherson មានការរុលទៅមុខយឺតបន្តិច ប៉ុន្តែពូកគេមានការរីកចម្រើន”។ Austin បាននិយាយថាកងកម្លាំងអ៊ុយក្រែនបានប្រើបច្ចេកវិទ្យាដូចជា HIMARS និងបានធ្វើការងារចំចំណុចបានល្អក្នុងការវាយប្រហារទៅលើឃ្លាំងគ្រាប់និងទីបញ្ជារការដែលបានបំផ្លាញវាចោលខ្ទេច បំផ្លាញរាល់អ្វីដែលជាសមត្ថភាពរបស់កងទ័ពរុស្សី។ ក្នុងការធ្វើដូច្នេះ អ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរយ៉ាងរស់រវើកនិងបានបង្កើតឱកាសដើម្បីធ្វើបន្លាស់ទី "លោកបាននិយាយ"។
នៅពេលដែលសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិផ្តល់ឲ្យនូវអាវុធដែលមានរយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែនបានសុំ Austin បាននិយាយថា ទំនាក់ទំនងរវាងសមភាគីអ៊ុយក្រែនរបស់លោក គឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksi Reznikov ជាប្រចាំនិងជឿជាក់ថា សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏មានប្រសិទ្ធិភាពក្នុងការផ្គត់ផ្គង់ទៅឲ្យពួកគេនូវរបស់ទាំងអស់នោះ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំងក្លាជាទីបំផុតនៅលើសមរភូមិ។ ខណៈដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវអាវុធ HIMARS និងប្រព័ន្ធបាញ់រ៉ុក្កែតដែលប្រើជាមួយ HIMARS អ៊ុយក្រែនបានសុំប្រព័ន្ធ ATACMS ដែលមានរយៈចម្ងាយឆ្ងាយជាង GLMR ដែលអាមេរិកបានផ្តល់ឲ្យរួចជាស្រេច។
Austin បានកោតសសើរអំពីជោគជ័យរបស់អ៊ុយក្រែនដែលមាននៅលើសមរភូមិ និងបានគូសបញ្ជាក់ថាពួកគេបានប្រើប្រាស់នូវអាវុធនិងយុទ្ធសាស្ត្របច្ចេកវីទ្យាដែលផ្តល់ឲ្យពួកគេដោយសហរដ្ឋអាមេរិកបានត្រឹមត្រូវល្អ។ "វាមិនមែនដោយសារតែគ្រឿងអាវុធមួយមុខដែលអ្នកមាននោះទេគឺវានៅលើ តើអ្នកប្រើអាវុធនោះបានត្រឹមត្រូវដែរឬទេ? តើអ្នកបានប្រើប្រាស់រួមបញ្ចូលគ្នាដោយឬបៀបណា? ដើម្បីបង្កើតនូវប្រសិទ្ធភាពនៅលើសមរភូមិ ដែលក្រោយមកបង្កត់នូវឱកាសដើម្បិរុលទៅមុខ"។ Austin និយាយាថា អ្វីដែលនឹងកើតឡើងនៅក្នុងអ៊ុយក្រែនវាជារឿងពិបាកទស្សន៍ទាយណាស់ប៉ុន្តែលោកបាននិយាថា សហរដ្ឋអាមេរិកនឹងបន្តនូវការផ្គត់ផ្គង់ជំនួយយោធានិងសន្តិសុខទៅកាន់អ៊ុយក្រែនយ៉ាងយូរទៅតាមសភាពការណ៍។