BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីព្រមានពីផលលំបាកចំពោះអ្នកមិនចង់ចាកចេញពីតំបន់អង្គរ

ថ្ងៃចន្ទ, 03 ខែតុលា 2022 11:21  លាង ឡា

2022-10-03 11.16.39

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានមិនផ្ដល់ផលប្រយោជន៍ណាមួយចំពោះពលរដ្ឋដែលមិនព្រមរុះរើលំនៅឋានចាកចេញពីតំបន់អង្គរទៅកាន់តំបន់អភិវឌ្ឍន៍ថ្មី។ នៅក្នុងប្រគល់សញ្ញាបត្រជូនដល់និសិ្សតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មានពលរដ្ឋមួយចំនួនបានជឿតាមការញុះញ៉ង់ និងព្រមចាកចេញពីតំបន់អង្គរទៅទីតាំងថ្មីដោយសារចាំតថ្លៃជាថ្នូនឹងការចាកចេញ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អ្នករស់នៅខុសច្បាប់ក្នុងតំបន់អង្គរឱ្យឆាប់ចាកចេញទៅកាន់លំនៅឋានថ្មីដើម្បីទទួលបានផលប្រយោជន៍ច្រើនពីរាជរដ្ឋាភិបាល ប៉ុន្តែបើថ្ងៃឱសានវាទណាមួយមកដល់នោះនឹងមិនទទួលបានផលអ្វីទាំងអស់ពីរដ្ឋ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាតំបន់តំបន់អភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋដែលបានផ្លាស់ទីពីតំបន់ទី១និងតំបន់ទី២នៃរមណីយដ្ឋានអង្គរ និងមានចម្ងាយប្រមាណ១.៥២ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានឱ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុបចំនួន ៣៩៧០គ្រួសារហើយ ដែលបានមកចាប់ឆ្នោត៕

2022-10-03 11.16.44

2022-10-03 11.16.52


 


ថ្ងៃចន្ទ, 03 ខែតុលា 2022 11:21  លាង ឡា