BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូលីសឥណ្ឌូណេស៊ីបាននិយាយថាមានមនុស្សស្លាប់ចំនួន១២៩នាក់ ដោយសារការរត់ជាន់គ្នានៅក្នុងការប្រកួតបាល់ទាត់

ថ្ងៃអាទិត្យ, 02 ខែតុលា 2022 11:28  គុន ច័ន្ទរដ្ឋា

 

photo_2022-10-02_10-35-18

Jakarta,CNA-

យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១២៩នាក់បានស្លាប់បាត់បង់ជីវិត និង១៨០នាក់ទៀតរងរបួសនៅក្នុងការប្រកួតកីឡាបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូណេស៊ីបន្ទាប់ពីមានការត់ជាន់គ្នាមួយ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងអ្វីដែលបង្ហាញថាវាជាមហន្តរាយដ៏ធ្ងន់ធ្ងរធំមួយនៃពិភពលោកនៅក្នុងកីឡាដ្ឋានបាល់ទាត់។​ បន្ទាប់ពីការប្រកួតនៅភាគខាងកើតនៃខេត្ត Java រវាងក្រុម​ Arena- FC និងក្រុម Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ អ្នកគាំទ្រនៃក្រុមដែលចាញ់បានរត់ចូលទៅក្នុងទីលានហើយបូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដែលបណ្តាលឲ្យមានការរត់ជាន់គ្នាមួយនិងករណីស្ទះខ្យល់ដកដង្ហើមនាយកប៉ូលីសនៃភាគ​ Java ខាងកើតបានប្រាប់អ្នកយកព័ត៌មាន។

ខ្សែរវីដីអូមួយរបស់ CNA បានបង្ហាញពីរូបភាពមនុស្សរត់ចូលទៅក្នុងទីលានបាល់ទាត់នៃកីឡាដ្ឋាននៅក្នុងក្រុង Malang និងរូបភាពមនុស្សប្រជ្រៀតរត់ជាន់គ្នា។ វាធ្លាប់មានរឿងរ៉ាវរបៀបនេះកាលពីពេលមុនបានផ្ទុះឡើងនៅក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាការប្រកួតដ៏ស្វិតស្វាញរវាងគូរប្រជែងដែលពេលខ្លះបានបណ្តាលឲ្យមានអំពើហិង្សារក្នុងចំណោមអ្នកគាំទ្រ។ Zainudin Amali រដ្ឋមន្ត្រីក្រសួងកីឡាបានប្រាប់ទូរទស្សន៍ប​​ Kompas ថាក្រសួងនឹងធ្វើការវាយតម្លៃឡើងវិញអំពីសុវត្តិភាពនៃការប្រកួតកីឡាបាល់ទាត់រួមបញ្ចូលទាំងការពិចារណារក្នុងការមិនអនុញ្ញាតិឲ្យមានអ្នកមើលនៅក្នុងកីឡាដ្ឋាន។

សម្ព័ន្ធបាល់ទាត់នៃប្រទសឥណ្ឌូនេស៊ីដែលមានលំដាប់ខ្ពស់ជាងគេ BRI Liga 1 ត្រូវបានព្យួរមិនឲ្យប្រកួតក្នុងមួយសប្តាហ៍បន្ទាប់ពីមានការប្រកួតដែល Persebaya បានយកឈ្នះ ៣-២ ហើយការស៊ើបអង្កេតមួយក៏បានធ្វើឡើងសមាគមបាល់ទាត់ប្រទេសឥណ្ឌូនេស៊ី (PSSI) បាននិយាយ។ នៅក្នុងចំណោមមហន្តរាយនៃកីឡាដ្ឋានក្នុងពិភពលោកមនុស្ស៩៦នាក់​ ដែលជាអ្នកគាំទ្រ Liverpool បានស្លាប់នៅក្នុងឆ្នាំ១៩៨៩ក្នុងប្រទេសអង់គ្លេសនៅពេលដែល របងដែលដាក់ឃាំងកីឡាដ្ឋានបានដួលរលំសង្កត់នៅពហុកីឡាដ្ឋាន Hillborough នៅទីក្រុង Sheffield។

ឥណ្ឌូនេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃបាល់ទាត់ពានរង្វាន់ពិភពលោកសម្រាប់ FIFA យុវជនក្រោម២០ឆ្នាំនៅក្នុងឆ្នាំក្រោយនាខែ ឧសភា-មិថុនានាឆ្នាំក្រោយ។ ពួកគេក៏ជាប្រទេសមួយក្នុងចំណោមប្រទេស៣ ដែលប្រកួតប្រជែងក្នុងគោលបំណងដើម្បីឲ្យបានធ្វើជាម្ចាស់ផ្ទះពានរង្វាន់អាស៊ីនៅឆ្នាំក្រោយផងដែរបន្ទាប់ពីប្រទេសចិនបានច្រានចោលក្នុងការធ្វើជាម្ចាស់ផ្ទះ។ បញ្ហាកូវីដ-19​ និងសេដ្ឋកិច្ចបានធ្វើឲ្យប្រទេសចិនមានការវឹកវរយ៉ាងខ្លាំងហើយដែលរដ្ឋាភិបាលចិនកំពុងខិតខំដោះស្រាយនូវវិបត្តិនេះ ទើបសម្រេចបោះបង់ភាពជាម្ចាស់ផ្ទះនោះចោល។


ថ្ងៃអាទិត្យ, 02 ខែតុលា 2022 11:28  គុន ច័ន្ទរដ្ឋា