BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពិន័យយានយន្ត១៧០គ្រឿងល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃអាទិត្យ, 02 ខែតុលា 2022 11:13  លាង ឡា

photo_2022-10-02_10-45-01

ភ្នំពេញ ៖ យានយន្តចំនួន១៧០គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលថ្ងៃទី១ ខែតុលានេះបានអនុវត្តលើគោលដៅសរុប ១០២ និងមានយានយន្តចូលគោលដៅចំនួន ១.៦៨៤គ្រឿង, ម៉ូតូចំនួន ១.៦១២គ្រឿង ដោយរកឃើញយានយន្តល្មើសសរុបចំនួន ១៧០គ្រឿង មានម៉ូតូចំនួន ១៣៤គ្រឿង ត្រូវបានពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១ថ្ងៃនៃដើមខែតុលានេះការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ផ្លូវ។

សូមរម្លឹកដែរថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូមានចំនួនប្រមាណ៨០ភាគរយ ក្នុងនោះ ៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាពហើយភាគច្រើននៃអ្នកស្លាប់ ជាអ្នកបើកបរម៉ូតូ៕

photo_2022-10-02_10-45-06

photo_2022-10-02_10-45-13

 


 


ថ្ងៃអាទិត្យ, 02 ខែតុលា 2022 11:13  លាង ឡា