BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់នឹងផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដល់អ៉ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត

ថ្ងៃអាទិត្យ, 02 ខែតុលា 2022 09:53  គុន ច័ន្ទរដ្ឋា

 

photo_2022-10-02_09-46-00

USNews,Berlin-

អាល្លឺម៉ង់នឹងបញ្ជូនជាលើកទីមួយនៃអាវុធទំនើប IRIS-T ដែលជាប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនក្នុងរយៈពេលខាងមុខដើម្បីជួយបាញ់ទម្លាក់ដ្រូនរបស់អៀរ៉ង់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាលល្លឺម៉ង់ Christine Lambrech បាននិយាយក្នុងអម្លុងពេលប្រកាសទស្សនកិច្ចទៅកាន់ Odessa កាលពីថ្ងៃសៅរ៍។ ខណៈដែលស៊ីរ៉ែនបានបន្លឺសម្លេងនៅក្នុងទីក្រុងកំពង់ផែបន្លឺនៅពីលើ Lambrech បានជួបជជែកជាមួយសមភាគឺអ៊ុយក្រែនរបស់លោកស្រី Oleksi Reznikov នៅក្នុងលេនដ្ឋានក្រោមដី។ Lambrech បានបន្តទស្សនកិច្ចទៅកាន់កន្លែងមួយជិត Moldova ដើម្បីធ្វើកិច្ចប្រជុំមួយទៀត។

" ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងបញ្ជូនអាវុធទំនើប IRIS-T ដែលជាប្រព័ន្ធការពារដែនអាកាស " លោកស្រីបានប្រាប់ទូរទស្សន៍ ARD  វានឹងមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងដ្រូន។ អ៊ុយក្រែនត្រូវបានគេមើលឃើញថាបានរងនូវការវាយប្រហារពីដ្រូន Kamikaze ដែលផលិតនៅអៀរ៉ង់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមានការខូចខាតដល់ជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័នយ៉ាងធ្ងន់ធ្ងរ។ គេបានបញ្ចេញឲ្យដឹងថា ទីក្រុង Berlin​ បានធ្វើការពិចារណារក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាស IRIS-T ដែលមានតម្លៃក្នុង១គ្រឿងចំនួន ១៤៧ លានដុល្លារសហរដ្ឋអាមេរិក។

កងទ័ពអាល្លឺម៉ង់ខ្លួនឯងបច្ចុប្បន្ននេះមិនទាន់បានប្រើប្រព័ន្ធនេះនៅឡើយទេ ដែលជាការពិចារណារថាជាអាវុធដ៏ទំនើបជាងគេនៅលើពិភពលោក។ ថ្មីៗនេះ ការជួបប្រជុំជាមួយសមភាគី Moldova របស់លោកស្រី Anatolia Nosati នៅក្នុងទីក្រុង Christina’s អ្នកស្រីបានជំរុញឲ្យប្រទេសលោកខាងលិចកុំឲ្យរារាំងការជួយផ្តល់អាវុធដល់អ៊ុយក្រែនដោយសារតែការគំរាមរបស់រុស្សីថានឹងប្រើអាវុធនុយគ្លេអ៊ែរ។ "យើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លា ប៉ុន្តែយើងមិនត្រូវធ្វើឲ្យខ្លួនយើងទទួលនូវពិការភាពនោះទេ"។ អាល្លឺម៉ង់កំពុងប្រឈមទៅនឹងការអំពាវនាវឲ្យផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន។

មានការជំរុញពីសម្ព័ន្ធមិត្តនិងសំណូមពរពីអ៊ុយក្រែនឲ្យបញ្ជូនរថក្រោះទំនើបៗដែលទីក្រុង Kyiv បាននិយាយថាគេត្រូវការដើម្បីប្រយុទ្ធប្រឆាំងនិងកងកម្លាំងរុស្សី។ រហូតមកទល់ពេលនេះទីក្រុង Berlin បានតស៊ូមតិចំពោះការអំពាវនាវនេះ ដោយមានទឡ្ហីករថាទង្វើរដូចនេះវានឹងបង្កើននូវស្ថានការណ៍ឲ្យកាន់តែតឹងតែង ព្រមទាំងចង្អុលបង្ហាញថាគ្មានប្រទេសដ៏ទៃណារហូតមកដល់ពេលនេះបានបញ្ជូនរថក្រោះទំនើបជាងស្តុករបស់រុស្សីដែលបញ្ជូនដោយប្រទេសដែលជាអតីតបក្សសម្ព័ន្ធវ៉ាសូវី។ លោកប្រធានាធិបតីរុស្សី Vladimir Putin នៅក្នុងពិធីអបអរសាទរចំពោះការធ្វើប្រជាមតិកាលពីថ្ងៃព្រហស្បតិ៍បានធ្វើការគំរាមទៅកាន់លោកខាងលិចថា លោកនឹងប្រើឲ្យអស់នូវអាវុធសក្តានុពលដែលរុស្សីមានដើម្បីការពារបូរណៈភាពដែនដីរុស្សីរួមមានទាំងអាវុធនុយគ្លេអ៊ែរទៀតផង។


ថ្ងៃអាទិត្យ, 02 ខែតុលា 2022 09:53  គុន ច័ន្ទរដ្ឋា