BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីត្រូវបានចោទប្រកាន់ថាបានចាប់ខ្លួនប្រធានរោងចក្រនុយគ្លេអ៊ែររបស់អ៊ុយក្រែន

ថ្ងៃសៅរ៍, 01 ខែតុលា 2022 16:53  គុន ច័ន្ទរដ្ឋា

photo_2022-10-01_16-45-09 (1)

AP,Ukraine-

អ្នកផ្គត់ផ្គង់ថាមពលរោងចក្រនុយគ្លេអ៊ែររបស់អ៊ុយក្រែនបានចោទប្រកាន់រុស្សីកាលពីថ្ងៃសៅរ៍ថាបានចាប់ជំរិតប្រធានរោងចក្រអគ្គីសនីដែលដើរដោយថាមពលនុយគ្លេអ៊ែរដ៏ធំជាងគេនៅអឺរ៉ុប ដែលរោងចក្រនេះបច្ចុប្បន្នកាន់កាប់ដោយកងទ័ពរុស្សីនិងស្ថិតនៅក្នុងតំបន់មួយក្នុងអ៊ុយក្រែនដែលលោកប្រធានាធិបតី Vladimir Putinបានភ្ជាប់យកដោយខុសច្បាប់។ កងកម្លាំងរុស្សីបានចាប់ខ្លួនអគ្គនាយកនៃរោងចក្រដើរដោយថាមពលនុយគ្លេអ៊ែរនៅ Zaporizhzhia លោក Igor Marashow នៅវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃសុក្រ ក្រុមហ៊ុននុយគ្លេអ៊ែររបស់រដ្ឋអ៊ុយក្រែន Energoatom បាននិយាយ។

ប្រហែលជាប៉ុន្មានម៉ោងក្រោយពីការថ្លែងសុន្ទរកថារបស់ Putin នៅក្នុងការកើនឡើងយ៉ាងស្រួចស្រាវនៃសង្រ្គាមរបស់លោក ដោយបានចុះហត្ថលេខាដើម្បីស្រូបយកបូរណភាពទឹកដីរបស់អ៊ុយក្រែនដែលកាន់កាប់ដោយទីក្រុងមូស្គូ។ Energatom បាននិយាយថាកងទ័ពរុស្សីបានស្ទាក់ឡានរបស់ Murashow ចងមុខរបស់លោករួចបានដឹកទៅកន្លែងមួយដែលគេពុំបានដឹងថានៅទីណា។ "ការចាប់ខ្លួនលោកដោយរុស្សីវានឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់សុវត្តិភាពរោងចក្រដែលធំជាងគេនៃអ៊ុយក្រែននិងអឺរ៉ុប" លោកប្រធាន Energatom លោក Petro Kosinski បាននិយាយ។ Kosinski បានទាមទារឲ្យរុស្សីដោះលែង Mrashow ជាបន្ទាន់។

រុស្សីមិនបានទទួលស្គាល់ភ្លាមៗក្នុងការខ្លួននាយកនៃរោងចក្រនោះទេ។ អង្គការថាមពលអាតូមិកអន្តរជាតិដែលមានបុគ្គលិកធ្វើការនៅក្នុងរោងចក្រនោះ ក៏មិនបានទទួលស្គាល់ភ្លាមៗនូវការអះអាងរបស់ Energatom អំពីការចាប់ខ្លួន Musharow នោះដែរ។ រោងចក្រនៅ Zaporizhzhia ជាញឹកញយមានការពើបប្រយុទ្ធគ្នាដោយសារសង្រ្គាមនៅអ៊ុយក្រែន។ អ្នកបច្ចេកទេសអ៊ុយក្រែនបានបន្តដំណើរការរោងចក្របន្ទាប់ពីកងទ័ពរុស្សីបានចាប់យករោងចក្រនោះ។ រ៉េអាក់ទ័រជាចុងក្រោយរបស់រោងចក្រត្រូវបានបញ្ឍប់មិនឲ្យដំណើរការក្នុងខែកញ្ញានៅពេលដែលការផ្លោងដាក់គ្នារវាងកងទ័ពទាំងសងខាងនៅជិតរោងចក្រនោះ។

កាលពីថ្ងៃសុក្រ អគ្គលេខាធិការនៃអង្គការ NATO , លោក Jeans Stoltenberg បាននិយាយថាសង្រ្គាមនៅក្នុងអ៊ុយក្រែនវាដល់ពេលវេលាដែលប្រែប្រួលហើយ។ លោកបានហៅថាវាជាសេចក្តីសម្រេចរបស់ Putin ក្នុងការចាប់យកទឹកដីបន្ថែមទៀត ដោយបានចាប់យកទឹកដីសរុបប្រហែល១៥%របស់អ៊ុយក្រែន “វាជាការប៉ុនប៉ងដ៏ធំជាងគេក្នុងការភ្ជាប់យកទឹកដីនៅក្នុងទ្វីបអឺរ៉ុបដោយកម្លាំង ចាប់តាំងពីសង្រ្គាមលោកលើកទី២”។ ទោះជាយ៉ាងណាក៏ដោយនៅកន្លែងផ្សេងក្នុងអ៊ុយក្រែន ការវាយបករបស់អ៊ុយក្រែនដែលកាលពីខែមុនបានធ្វើឲ្យវិមានក្រឹមឡាំងមានការអាម៉ាស់ដោយសារការរំដោះយកទឹកដីមកវិញបានយ៉ាងច្រើនរបស់កងទ័ពអ៊ុយក្រែននេះបើតាមអ្នកវិភាគខាងយោធាបាននិយាយ៕


ថ្ងៃសៅរ៍, 01 ខែតុលា 2022 16:53  គុន ច័ន្ទរដ្ឋា