BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានដាក់ឱ្យធ្វើចរាចរណ៍សាកល្បងនៅថ្ងៃនេះ

ថ្ងៃសៅរ៍, 01 ខែតុលា 2022 10:45  លាង ឡា

photo_2022-10-01_10-40-00 (1)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខណៈការសាកល្បងនេះ មិនគិតប្រាក់រយៈពេលពេញ១ខែ។

នៅក្នុងដំណើរការសាកល្បង នាព្រឹកថ្ងៃទី១ ខែតុលានេះ មានយានយន្តជាច្រើន បានចាប់ផ្ដើមធ្វើចរាចរណ៍ដើម្បីទទួលយកបទពិសោធន៍បើកបរថ្មី ខណៈមន្រ្តីបានអំបាវនាវដល់អ្នកប្រើប្រាស់ផ្លូវត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាព និងច្បាប់ចរាចរណ៍។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ចេញចូលបានតាមច្រកចំនួន៨ រួមមាន៖

ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣, ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦,ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣,ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦,ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤,ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥,ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២
និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២។

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ទៅខេត្តព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕

photo_2022-10-01_10-40-06 (1)

photo_2022-10-01_10-40-11 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 01 ខែតុលា 2022 10:45  លាង ឡា