BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាល ប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដល់ពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក

ថ្ងៃសៅរ៍, 01 ខែតុលា 2022 09:40  លាង ឡា

photo_2022-10-01_09-35-48 (1)

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបណ្ណនេះនឹងទទួលប្រយោជន៍ច្រើនជាងបណ្ណក្រីក្រប្រភេទ២។ 

ការប្រកាសផ្ដល់ជូននេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានពីតំបន់អង្គរ ទៅកាន់ភូមិអភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ទោះចាយលុយអស់ប៉ុន្មាន ក៏មិនគិតដែរ ឲ្យតែពលរដ្ឋបានទទួលផលប្រយោជន៍ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានជួយពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចទៅហើយ។ 

សម្តេចតេជោ បានបញ្ជាឲ្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ត្រូវរៀបចំជូនប្រជាពលរដ្ឋទាំងអស់ ដែលយល់ព្រមចាកចេញ ពីកន្លែងមិនស្របច្បាប់ មករស់នៅទីកន្លែងស្របច្បាប់ ត្រូវទទួលបានបណ្ណសមធម៌ (បណ្ណក្រីក្រ)  និងប័ណ្ណស្ត្រីមានផ្ទៃពោះ ដែលពួកគាត់អាចទទួលបានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ ពិនិត្យព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយសម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕

photo_2022-10-01_09-35-54 (1)

photo_2022-10-01_09-35-59 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 01 ខែតុលា 2022 09:40  លាង ឡា