BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកប្តេជ្ញាចិត្តនឹងគាំទ្រប្រទេសជាកោះនៅក្នុងប៉ាស៊ីហ្វីកចំពេលដែលមានការគំរាមកំហែងពីចិន

ថ្ងៃសៅរ៍, 01 ខែតុលា 2022 09:35  គុន ច័ន្ទរដ្ឋា

photo_2022-10-01_09-16-40 (1) (1)

DW-

សហរដ្ឋអាមេរិកនិងប្រជាជាតិកោះក្នុងប៉ាស៊ីហ្វីកបានប្តេជ្ញាចិត្តនឹងពង្រឹងភាពជាដៃគូរនៅក្នុងសេចក្តីប្រកាសមួយដែលបញ្ចេញឲ្យដឹងកាលពីថ្ងៃព្រហស្បត៍។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បានប្រាប់ប្រជាជាតិទាំងនោះថាទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាចិត្តនឹងបង្កើននូវវត្តមានរបស់ខ្លួននៅក្នុងតំបន់ចំពេលដែលមានកង្វល់កាន់តែកើនឡើងខ្លាំងអំពីឥទ្ធិពលសេដ្ឋកិច្ចនិងយោធារបសចិន។ មេដឹកនាំមកពីកោះ Fiji, Marshall Islands , Micronesia , Palau, Papua New Guinea, Samoa, Solomon Island, Tonga, Tuvalu, Cook Islands, Friend Polynesia, និង New Caledonia បានចូលរូមប្រជុំ២ថ្ងៃនៃកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បត៍។

សេតវិមានបានថ្លែងថា កោះ Vanuatu​ និង Nauru បានបញ្ជូនតំណាងរបស់ខ្លួនហើយអូស្ត្រាលីនិងនូវែលហ្សេឡង់ ព្រមទាំងអគ្គលេខាធិការនៃវេទិការកោះប៉ាស៊ីហ្វីកបានបញ្ជូនអ្នកសង្កេតការណ៍។ "មេដឹកនាំកោះប៉ាស៊ីហ្វីកបានស្វាគមន៍នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីពង្រីកនូវការពាក់ព័ន្ធរបស់ខ្លួន រួមបញ្ចូលទាំងពង្រីកនូវវត្តមានការទូតរបស់ខ្លួន ចំណងទាក់ទងរវាងប្រជាពលរដ្ឋរបស់យើង និងការអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកនិងកិច្ចសហប្រតិបត្តិការណ៍នៅទូទាំងតំបន់" សេចក្តីប្រកាសបាននិយាយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកចង់បង្ហាញពីការប្តជ្ញាចិត្តជាបន្ត នៃសន្តិសុខរបស់អាមេរិកដែលប្រកបដោយភាពស្មោះត្រង់ហើយដែលវាអាស្រ័យទៅលើសន្តិសុខរបស់អ្នក។ 

“ទំនាក់ទំនងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនៃពិភពលោករបស់យើងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីកនៅក្នុងរយះពេលជាច្រើនទស្សវត្យរ៍ដែលនឹងមកដល់”។ កោះប៉ាស៊ីហ្វីកជាសម្លេងដ៏សំខាន់ក្នុងការសម្រួចនូវអនាគតហើយដែលហេតុនេះហើយ រដ្ឋការរបស់ខ្ញុំបានចាត់ទុវាថាជាវិស័យអាទិ៍ភាព ដើម្បីពង្រឹងភាពជាដៃគូររបស់យើងជាមួយនឹងប្រទេសរបស់អ្នក” លោកប្រធានាធិបតីបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុង Washington D.C។ រដ្ឋការលោក Biden បានបញ្ចេញឲ្យដឹងពីគម្រោងនៃផែនការក្នុងការស្នើសុំទៅសភាជាកញ្ចប់ថវិការទឹកប្រាក់ចំនួន៦០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១០ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបរិស្ថាន។

កោះ Marshall Islands បានព្យួនូវការជជែកពិភាក្សារជាមួយសហរដ្ឋអាមេរិកនៅក្នុងខែនេះដើម្បីរៀបចំឡើងវិញនូវភាពជាដៃគូរសន្តិសុខ ដោយសារតែមានការប៉ះពាល់ដ៏យូរលង់មកហើយនៃការសាកល្បងនុយគ្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្បែរកោះរបស់ខ្លួនប្រហែលជា៧០ឆ្នាំកន្លងមកហើយ។ សហរដ្ឋអាមេរិកក៏នឹងមានផែនការផងដែរដើម្បីរៀបចំបេសកកម្មនៅក្នុងតំបន់នៃការអភិវឌ្ឍន៍នៃអង្គការអន្តរជាតិនៅក្នុងកោះSuva ,Fiji ,និងបានប្រកាសផែនការដើម្បីស្ថានទូតនៅក្នុងកោះSolomon ,Tonga, និង Kiribati ។ សហរដ្ឋអាមេរិកក៍និយាយផងដែរថា ខ្លួនមានផែនការនឹងទទួលស្គាល់ Cook Islands និង Niue ថាជារដ្ឋអធិបតេយ្យបន្ទាប់ពីមានការពិភាក្សារយ៉ាងសមរម្យ៕


ថ្ងៃសៅរ៍, 01 ខែតុលា 2022 09:35  គុន ច័ន្ទរដ្ឋា