BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមធ្វើចរាចរណ៍សាកល្បងនៅថ្ងៃស្អែក

ថ្ងៃសុក្រ, 30 ខែកញ្ញា 2022 11:01  លាង ឡា

2022-09-30 10.56.06 (1)

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យយានយន្តចាប់ផ្ដើមធ្វើចរាចរណ៍ចេញ-ចូលសាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះតទៅ។ គម្រោងផ្លូវល្បឿនលឿននេះត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ចេញចូលបានតាមច្រកចំនួន៨រួមមាន៖

ច្រកទី១ភ្នំពេញ(ផ្លូវកប់ស្រូវ)គីឡូម៉ែត្រ៣, ច្រកទី២កំពង់ស្ពឺកើតគីឡូម៉ែត្រ២៦, ច្រកទី៣កំពង់ស្ពឺលិចគីឡូម៉ែត្រ៤៣, ច្រកទី៤ត្រែងត្រយឹងគីឡូម៉ែត្រ៧៦, ច្រកទី៥កំពង់សិលា គីឡូម៉ែត្រ១១៤, ច្រកទី៦ស្រែអំបិលគីឡូម៉ែត្រ១៣៥, ច្រកទី៧ស្ទឹងហាវគីឡូម៉ែត្រ១៧២ និងច្រកទី៨ព្រះសីហនុគីឡូម៉ែត្រ១៨២។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានថា គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនបានអនុវត្តលឿនជាងផែនការគ្រោងទុករហូតដល់ទៅ៨ខែនិងបានណែនាំដល់ប្រជាពលរដ្ឋគួរយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មីនិងដំបូងគេបង្អស់របស់កម្ពុជាប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍។

សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ទៅខេត្តព្រះសីហនុមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩៕

2022-09-30 10.56.31

2022-09-30 10.56.21


 


ថ្ងៃសុក្រ, 30 ខែកញ្ញា 2022 11:01  លាង ឡា