BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេច ស ខេង រំលឹកមន្ត្រីពាក់ព័ន្ធបន្តដោះស្រាយករណីសេសសល់ជូនពលរដ្ឋ

ថ្ងៃសុក្រ, 30 ខែកញ្ញា 2022 09:02  លាង ឡា

2022-09-30 08.56.15

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានរំលឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ ឱ្យបន្តខិតខំពន្លឿនការដោះស្រាយករណីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ។

យោងតាមសំណេរនៅក្នុងផេកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ការដោះស្រាយករណីទាំងអស់ត្រូវតែដោះស្រាយឱ្យបានល្អគ្រប់ជ្រុងជ្រោយចំបញ្ហានិងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

តាមរបាយការណ៍របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នៅក្នុងខែសីហាឆ្នាំ២០២២នេះក្រុមការងារនេះបានទទួលសំណូមពរនិងសំណួររបស់ប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១៥៧គណនី។

របាយការណ៍បានឱ្យដឹងបន្តថា ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនីនិងដោះស្រាយចំនួន១០គណនីហើយបូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែសីហា គឺនៅមានករណីចំនួន៣១៣ទៀតកំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធី។

របាយការណ៍ដដែលនេះបានបញ្ជាក់ដែរថា នៅមានសំណូមពរសំណួរនិងបញ្ហាខ្លះទៀតត្រូវបានក្រុមការងាររកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបានជូនយោបល់ដោយបង្វែរទៅស្ថាប័នមានសមត្ថកិច្ច៕

2022-09-30 08.56.20

2022-09-30 08.56.25


 


ថ្ងៃសុក្រ, 30 ខែកញ្ញា 2022 09:02  លាង ឡា