CNA-
"តុលាការដែលគ្រប់គ្រងដោយយោធាភូមាកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសមេដឹកនាំអ្នកស្រីអូងសានស៊ូជីនិងទីប្រឹក្សារសេដ្ឋកិច្ចរបស់លោកស្រីជនជាតិអូស្ត្រាលី Sean Tumell ដាក់ពន្ធនាគារចំនួន៣ឆ្នាំ" ប្រភពដែលជិតស្និទ្ធជាមួយនឹងដំណើរការក្តីបាននិយាយ។ អ្នកទាំង២ត្រូវរងនូវការចោទប្រកាន់ថាបានរំលោភច្បាប់អាថ៌កំបាំងរបស់រដ្ឋដែលនឹងត្រូវជាប់ពន្ធនាគារជាអតិបរមាចំនួន១៤ឆ្នាំតែម្នាក់ៗមិនបានទទួលយកនូវការចោទប្រកាន់នោះទេ។ ម្នាក់បានត្រូវជាប់ពន្ធនាគារចំនួន៣ឆ្នាំតែមិនបានរងនូវការធ្វើពលកម្មជាទម្ងន់នោះទេ "ប្រភពបាននិយាយដែលប្រកែកសុំមិនបញ្ចេញនូវអត្តសញ្ញាណដោយសារតែរឿងនេះជារឿងរសើប"។
អ្នកស្រី អូងសាន ស៊ូជី និងTumell ព្រមទាំងសមាជិកជាច្រើនរូបទៀតដែលត្រូវបានចាប់ខ្លួនចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលមួយដែលចេញពីការបោះឆ្នោតនៅក្នុងការធ្វើរដ្ឋប្រហារមួយកាលពីដើមឆ្នាំទៅ រួមបញ្ចូលទាំងអ្នកនយោបាយសមាជិកសភា មន្ត្រីនៅក្នុងរដ្ឋាភិបាលនិស្សិតនិងអ្នកកាសែត។ ជ័យលាភីពានរង្វាន់ណូបែលបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារច្រើនជាង១៧ឆ្នាំរួចមកហើយនៅក្នុងរឿងក្តីផ្សេងៗពីគ្នាភាគីពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិអំពើពុករលួយ "អ្នកស្រីបានប្រកែករាល់ការចោទប្រកាន់ទៅលើលោកស្រី"។ Tumell ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចផងដែរ នៅមហាវិទ្យាល័យ Macquarie ក្នុងប្រទេសអូស្ត្រាលីត្រូវបានស្ថិតនៅក្នុងការឃុំខ្លួនផងដែរចាប់តាំងពី ២,៣ថ្ងៃបន្ទាប់ពីរដ្ឋប្រហារ។
ការិយាល័យនាយករដ្ឋមន្ត្រីអូស្រ្តាលីនិងក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរដើម្បីសុំការធ្វើអត្ថាធិប្បាយ។ រដ្ឋមន្ត្រីក្រសួងការបរទេស Penny Wong បាននិយាយកាលពីពេលមុនថាទីក្រុង Canberra ច្រានចោលនូវការសម្រេចរបស់តុលាការក្នុងកាត់ក្តីលើរូប Tumell។ ការធ្វើសវនាការបានប្រព្រឹត្តិទៅដោយបិទទ្វារនៅតុលាការរដ្ឋធានីណៃពិដោរ។ ចុងចោទប្រាកដណាស់បានរំលោភទៅលើច្បាប់អាថ៌កំបាំងរបស់រដ្ឋនៅតែមានភាពមិនច្បាស់លាស់ ទោះជាយ៉ាងណាប្រភពមួយកាលពីលើកមុនបាននិយាយថា បទចោទទៅលើ Tumell ដោយសារលោកមានឯកសាររបស់រដ្ឋាភិបាលនៅក្នុងដៃ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមិនបានឆ្លើយទៅនឹងការហៅទូរស័ព្ទដោយសុំការមិនធ្វើអត្ថាធិប្បាយនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ពួកយោធាភូមានៅតែនិយាយដោយទទូចថាតុលាការមីយ៉ាន់ម៉ា មានឯករាជ្យភាពហើយថាអ្នកដែលត្រូវចាប់ខ្លួននោះបានទទួលនូដំណើរការក្តីដោយត្រឹមត្រូវតាមនិតិវិធី។ កាលពីជាងមួយខែមុនតុលាការបានកាត់ទោសប្រហារជីវិតសកម្មជននិងអ្នកនយោបាយដែលជាសមាជិករបស់គណបក្សរបស់លោកស្រី អូងសាង ស៊ូជី សម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ NDL ចំនួន៤រូបក្នុងនោះរួមមានទាំងសមាជិកសភាផងដែរ ដែលបានទទួលនូវការថ្កោលទោសពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។