BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅតំបន់ភាគឦសានអាចប្រឈមនឹងទឹកជំនន់

ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 13:28  លាង ឡា

2022-09-29 13.23.44

ភ្នំពេញ៖ តំបន់ភាគឦសានប្រទេសកម្ពុជាអាចប្រឈមនឹងទឹកជំនន់ខណៈស្ថានភាពអាកាសធាតុកំពុងមានការប្រែប្រួលដោយសារឥទ្ធិពលព្យុះទី១៦ឈ្មោះ ណូរុ "NORU"។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។ នៅក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ "NORU" បានធ្វើឱ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។

ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៥ថ្ងៃខាងមុខជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជាមានខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់២១,០០ម៉ែត្រ និងខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់១៤,៣០ម៉ែត្រ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងដល់កម្ពស់៩,៤០ម៉ែត្រ ។

យ៉ាងណាក៏ដោយទឹកទន្លេដែលហក់ឡើងនាពេលនេះនៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។ ក្រសួងបានបញ្ជាក់បន្ថែមថា នៅតំបន់ភាគឦសានទឹកទន្លេសេកុងកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់ផងដែរ៕

2022-09-29 13.23.34

2022-09-29 13.23.49


 


ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 13:28  លាង ឡា