BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាចំនួន១,១ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់អ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 13:17  គុន ច័ន្ទរដ្ឋា

2022-09-29 13.15.56 (1)

CBSNews-

សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនចំនួន១,១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាមូលនិធិសំរាប់ប្រព័ន្ធរ៉ុក្កែតទំនើប១៨មុខបន្ថែមទៀតនិងសម្ភារៈសឹកដ៏ទៃទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងដ្រូនដែលរុស្សីបានប្រើដើម្បីប្រឆាំងនឹងកងទ័ពអ៊ុយក្រែន រដ្ឋការលោក Biden បានប្រកាសកាលពីថ្ងៃពុធ។ កញ្ចប់ថវិការជាចុងក្រោយនេះបានផ្តល់ឲ្យនៅក្រោមគំនិតផ្តួចផ្តើមសន្តិសុខរបស់អ៊ុយក្រែនដែលបានផ្គត់ផ្គង់តាមកិច្ចសន្យាដើម្បីទិញអាវុធនិងយុទ្ធោបរណ៍។ ចំនួយនេះនាំឲ្យជំនួយសរុបរបស់សហរដ្ឋអាមេរិកបានកើនឡើងជិត១៧ពាន់លានចាប់តាំងពីរដ្ឋការលោក Biden បានចូលកាន់តំណែង។

ការប្រកាសនូវជំនួយនេះបានកើតមានឡើងខណៈដែលរុស្សីបានធ្វើទង្វើរភ្ជាប់យកទឹកដីអ៊ុយក្រែនដែលរុស្សីកាន់កាប់ ដែលទីក្រុងមូស្គូបានរៀបចំធ្វើការបោះឆ្នោតប្រជាមតិនៅក្រោមការគ្រប់គ្រងរបស់រុស្សី។ ការធ្វើប្រជាមតិនេះបានប្រកាសប្រឆាំងដោយទីក្រុង Kyiv និងលោកខាងលិចថាខុសច្បាប់និងជារឿងដ៏ថោកទាប។ "យើងនឹងមិនត្រូវបានរារាំងពីការគាំទ្រអ៊ុយក្រែន យើងនឹងបន្តឈរនៅជាមួយប្រជាពលរដ្ឋអ៊ុយក្រែននិងផ្តល់ឲ្យពួកគេនូវជំនួយសន្តិសុខដែលពួកគេត្រូវការដើម្បីការពារខ្លួនគេ យ៉ាងយូរបំផុតដែលអាចធ្វើទៅបានរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំសេតវិមាន" Karine Jean-Pierre បាននិយាយ។

នៅពេលដែលការផ្គត់ផ្គង់មូលនិធិដែលជាកិច្ចសន្យាសំរាប់អាវុធនិងយុទ្ធោបករណ៍ វាមានគោលបំណងក្នុងការជួយធានាឲ្យអ៊ុយក្រែននូវសរចក្តីត្រូវការណ៍ក្នុងការការពារខ្លួនរយៈពេលយូរ។ វាអាចមានរយះពេលពី១ឆ្នាំទៅ២ឆ្នាំសំរាប់អ៊ុយក្រែនដើម្បីទទួលបានប្រព័ន្ធអស់ទាំងនោះ។ សហរដ្ឋអាមេរិកបានប្រើអំណាចនៃការគូសវាសរបស់មន្ទីប៉ង់តាហ្គោនដើម្បីផ្តល់អាវុធភ្លាមៗមួយរំពេចនិងការប្រកាសបន្ថែមទៀតនូវជំនួយរបស់ក្រសួងការពារជាតិដែលគេរំពឹងថានឹងធ្វើឡើងនៅអាទិត្យក្រោយ។កញ្ចប់ជំនួយនេះរួមបញ្ចូលទាំង HIMARS ១៨ដើមនិងគ្រាប់សំរាប់បាញ់និង Titan១២ដើមសំរាប់បាញ់ដ្រូន។

មន្ត្រីបាននិយាយថា HIMARS និងប្រព័ន្ធស្រដៀងគ្នាដែលអ៊ុយក្រែនបានទទួលជោគជ័យក្នុងពេលថ្មីៗនេះនៅក្នុងសមរភូមិ។ ចំណែករុស្សីបានប្រើដ្រូនរបស់អៀរ៉ង់ដើម្បីវាយប្រហារទៅលើកងទ័ពអ៊ុយក្រែនដែលជាបញ្ហាដែលត្រូវគិតគូរបន្ថែមទៀតសំរាប់ប្រព័ន្ធការពារដើម្បីទប់ទល់នឹងការគំរាមកំហែង។ នៅក្នុងកញ្ចប់ជំនួយនេះផងដែរមានរថយន្តយោធាប្រហែល៣០០គ្រឿង រថយន្តកាំមីញ៉ុងយោធានិងរឺម៉កសណ្តោងដើម្បីដឹកជញ្ជូនសម្ភារៈធ្ងន់ៗ រ៉ាដាជាច្រើនប្រភេទ និងឈ្លបយកការណ៍សម្ភារៈទូរគមនាគមន៍ និងសម្ភារៈសំរាប់កងទ័ព។ វានឹងរួមបញ្ចូលមូលនិធិសំរាប់ឧបករណ៍រាវរកមីននិងគ្រឿងផ្ទុះនិងការហ្វឹកហាត់ដើម្បីធ្វើការជួសជុល។


ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 13:17  គុន ច័ន្ទរដ្ឋា