American military news-
កងកម្លាំងសហរដ្ឋអាមេរិកនៅប៉ែកខាងជើងអៀរ៉ាក់ក្នុងតំបន់ Kurdistan បានបាញ់ទម្លាក់ដ្រូនរបស់កងកម្លាំងឆ្មាំងបដិវត្តិន៍អៀរ៉ង់ (IRCG). បន្ទាប់ពីកងកម្លាំង IRCG បានធ្វើការវាយប្រហារដោយគ្មានការបង្ករហេតុនៅក្នុងទីកន្លែងនោះកាលពីថ្ងៃពុធ។ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ អ្នកនាំពាក្យទីបញ្ជាការកណ្តាលលោក Joe Bussine បាននិយាយថា នៅវេលាប្រហែលជាម៉ោង២និង១០នាទីពេលរសៀលម៉ោងនៅក្នុងស្រុកកងកម្លាំងសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ដ្រូនរបស់អៀរ៉ង់ Majoer-6 ដែលបានធ្វើដំណើរឆ្ពោះទៅទិស Ebril ខណៈដែលវាបង្ហាញនូវការគំរាមកំហែងដល់ទីបញ្ជាការកណ្តាលនៅទីនោះ។
នៅវេលាព្រឹកព្រលឹមក្នុងថ្ងៃនោះ កងកម្លាំងឆ្មាំងបដិវត្តិន៍អៀរ៉ង់បានអះអាងទទួលខុសត្រូវសំរាប់ការវាយប្រហារដោយដ្រូននិងមីស៊ីលទៅលើព្រួញប៉ែកខាងជើងអៀរ៉ាក់។ ទីភ្នាក់ងារសាព័ត៌មានអ៊ីស្លាមិកដែលកាន់កាប់ដោយអៀរ៉ងបានបន្ទរនូវការអះអាងថាពួកគេបានបាញ់ដ្រូននិងមីស៊ីលក្នុងការឆ្លើយតបទៅនឹងក្រុមភេវរកម្មប្រឆាំងនឹងអៀរ៉ង់ដែលបានវាយប្រហារនៅក្នុងតំបន់។ "ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានថ្កោលទោសកងកម្លាំង IRCG ចំពោះការវាយប្រហារដោយគ្មានការបង្ករហេតុនេះមកលើ Ebril កាលពីព្រឹកមិញនេះ” Buccino បាននិយាយ។
ការវាយប្រហារដោយមិនរើសមុខនេះបានគំរាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់និងធ្វើឲ្យមានហារនិភ័យនៃអស្ថិរភាពខ្ពស់នៅក្នុងតំបន់។ Buccino បាននិយាយថាមិនមានកងកម្លាំងសហរដ្ឋអាមេរិកណារងបួស ឬបាត់បង់ជីវិតនោះទេដែលជាលទ្ធផលនៃការវាយប្រហាររបស់ IRCG ហើយក៏មិនមានការខូចខាតសម្ភារៈសឹកដែរ។ ទីបញ្ជារការកណ្តាលសហរដ្ឋអាមេរិក (CENTOOM) ដែលធ្វើប្រតិបត្តិការណ៍នៅក្នុងអៀរ៉ាក់តាមការអញ្ជើញរបស់រដ្ឋាភិបាលអៀរ៉ាក់ដើម្បីទទួលយកការណែនាំនិងជួយព្រមទាំងពង្រឹងសមត្ថភាពកងកម្លាំងជាដៃគូរនៅក្នុងការធានាពីការបំផ្លាញពួក ISIS ជាចុងក្រោយ។
កងកម្លាំង CENTOOM របស់ទីបញ្ជារការកណ្តាលសហរដ្ឋអាមេរិកនៅក្នុងអៀរ៉ាក់បានជួយឧបត្ថមគាំទ្រដើម្បីសម្រួលស្ថានការណ៍ដែលកើតមានជាញឹកញ៉យដោយការលូកដៃរបស់កងកម្លាំងឆ្មាំងបដិវត្តិន៍អៀរ៉ង់។ អាជ្ញាធរនៅក្នុងតំបន់ Kurdish បាននិយាយថាមនុស្ស១៣នាក់ត្រូវបានសម្លាប់និង៥៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយអៀរ៉ង់មកលើពួក Kurdistan កាលពីថ្ងៃពុធ Reuters បាននិយាយ។ ការវាយប្រហារដោយដ្រូនរបស់អៀរ៉ង់នៅក្នុងតំបម់ Ebril បានកើតមានឡើងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ដ្រូនមួយទៀតកាលពីប៉ុន្មានសប្តាហ៍មុន។