BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជាគ្រោងដកចេញបម្រាមបន្ថែមទៀតពាក់ព័ន្ធជំងឺកូវីដ-១៩

ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 11:42  លាង ឡា

2022-09-29 11.36.26

ភ្នំពេញ៖ បម្រាមមួយចំនួនពាក់ព័ន្ធករណីជំងឺកូវីដ-១៩ អាចនឹងត្រូវដកចេញបន្ថែមទៀត ដើម្បីសម្រួលដល់ការចេញចូលរបស់អ្នកដំណើរខណៈរាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាខិតខំស្ដារសេដ្ឋកិច្ចឱ្យបានប្រសើរឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុង "វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦" នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ករណីភ្ជាប់កាតវ៉ាក់សាំងនិងការបញ្ជាក់វិញ្ញាបនបត្រសុខភាពគួរត្រូវបានលើកលែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា កាលសម្ដេចចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិក្នុងសហរដ្ឋអាមេរិកគេពុំបានសួររកកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នោះឡើយហើយក៏មិនមែនដោយសារតែជាភ្ញៀវ VIP ដែរ។

នៅក្នុងពិធីនេះសម្តេចតេជោបានប្រាប់ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលឱ្យប្រជុំពិនិត្យមើលអំពីលទ្ធភាពដកចេញនិងបន្ធូរបន្ធយបន្ថែមទៀតករណីការប្រើប្រាស់កាតវ៉ាក់សាំងនិងការបញ្ជាក់វិញ្ញាបនបត្រសុខភាពចំពោះអ្នក​ដំណើរចូលមកកម្ពុជា។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តដល់ពលរដ្ឋឱ្យបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលខណៈជំងឺកូវីដ-១៩មិនទាន់ចប់នៅឡើយទេ។

របាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានពលរដ្ឋចំនួន៩៤,៩៦ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់បានទទួលវ៉ាក់សាំងកូវីដ-១៩៕

2022-09-29 11.36.43

2022-09-29 11.36.35


 


ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 11:42  លាង ឡា