BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនបរទេសចំនួន៦៦នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា

ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 09:36  លាង ឡា

2022-09-29 09.31.48 (1)

ភ្នំពេញ៖ ជនបរទេសចំនួន៦៦នាក់ ដែលចូលមកកម្ពុជាដោយខុសច្បាប់ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួននិងទើបបណ្ដេញចេញដោយអនុលោមតាមច្បាប់ស្ដីពី អន្តោប្រវេសន៍។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា កាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ា ចំនួន០១នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជាអនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

2022-09-29 09.31.53

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងបន្ថែមថា ជនបរទេសទាំង៦៦នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែនលួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតីដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃនិងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ទើបបណ្ដេញជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មានសញ្ជាតិ៖ ជនជាតិវៀតណាម ២២៨នាក់ និងជនជាតិចិនចំនួន២នាក់ ចេញពីកម្ពុជាដោយសារលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនលើសទិដ្ឋាការកំណត់និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍៕

2022-09-29 09.31.58


 

 


ថ្ងៃព្រហស្បតិ៍, 29 ខែកញ្ញា 2022 09:36  លាង ឡា