BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាឱ្យអ្នកពាក់ព័ន្ធប្រចាំការជួយពលរដ្ឋពីទឹកជំនន់

ថ្ងៃពុធ, 28 ខែកញ្ញា 2022 16:05  លាង ឡា

2022-09-28 16.01.37 (1)

ភ្នំពេញ៖ អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដាស់តឿនដល់អាជ្ញាធរពាក់ព័ន្ធប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងការចេញជួយប្រជាពលរដ្ឋ ដែលប្រឈមការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ការដាស់តឿននេះបានធ្វើឡើងខណៈនៅតាមបណ្តាតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាកំពុងប្រឈមការជន់លិច ដោយសារជំនន់ទឹកភ្លៀង។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់លេខាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្តជាពិសេសនៅគ្រប់ខេត្តប្រឈមការជន់លិចទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិជាប់ជាប្រចាំនិង២៤ម៉ោងលើ២៤ម៉ោង ក្នុងការចេញជួយប្រជាពលរដ្ឋនឹងមិនត្រូវឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមការជន់លិចឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិងលើកដាក់ទ្រព្យសម្បត្តិនៅទីខ្ពស់បញ្ចៀសការលិចលង់។

លោកទេសរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់ទាក់ទងទៅអាជ្ញាធរជាបន្ទាន់នៅពេលផ្ទះសម្បែងខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀងជាពិសេសត្រូវប្រយ័ត្នប្រយែងកូនចៅតូចៗមិនឱ្យលេងទឹកអាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក៕

2022-09-28 16.01.43

2022-09-28 16.01.48


 


ថ្ងៃពុធ, 28 ខែកញ្ញា 2022 16:05  លាង ឡា