CNA-Zaporizhzhia
សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Vladimir Putin បានចេញនូវការព្រមានដ៏ខ្លាំងក្លាអំពីអាវុធនុយគ្លេអ៊ែរចំពោះអ៊ុយក្រែននិងពួកបស្ចឹមប្រទេសកាលពីថ្ងៃអង្គារ៍ខណៈដែលរុស្សីបានបញ្ចេញនូវលទ្ធផលនៃការធ្វើប្រជាមតិនៃសន្លឹកឆ្នោតដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ក្នុងការភ្ជាប់យកខេត្តទាំង៤របស់អ៊ុយក្រែន។ ប៉ុន្តែទីប្រឹក្សារមួយរូូបនៃលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រាប់ Reuters ថាទីក្រុង Kyiv នឹងមិនទ្រេតទ្រោតដោយសារតែការគំរាមកំហែងដោយសារអាវុធនុយគ្លេអ៊ែរឬក៏ការធ្វើប្រជាមតិនោះទេ ហើយនឹងធ្វើការកៀបសង្កត់ទៅតាមផែនការដើម្បីចាប់យកទឹកដីទាំងអស់ត្រឡប់មកវិញដែលកាន់កាប់ដោយពួកឈ្លានពាន។
អឺរ៉ុបបានធ្វើការស៊ើបអង្កេតកាលពីថ្ងៃអង្គារ៍ចំពោះអ្វីដែលអាល្លឺម៉ង់និងដាណឺម៉ាកបាននិយាយថា មានការវាយប្រហារដែលបណ្តាលឲ្យលេចបំពង់បង្ហូរឧស្ម័នទាំង២នៅក្នុងសមុទ្ទបាល់ទិកនៅចំពេលដែលមានការរាំងស្ទះឋាមពលជាមួយទីក្រុងមូស្គូ។ ប៉ុន្តែវានៅមិនទាន់ច្បាស់លាស់នៅឡើយថាអ្នកណាដែលជាអ្នកនៅពីក្រោយនៃការលេចបំពង់បង្ហូរនេះ។ ការព្រមានថានឹងប្រើអាវុធនុយគ្លេអ៊ែរកាលពីថ្ងៃអង្គារ៍ដោយលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សារសន្តិសុខរុស្សីជារឿងមួយនៃរឿងជាច្រើនដែលបញ្ចេញដោយ Putin ហើយអ្នកនៅជុំវិញខ្លួនលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ្នកការទូតបាននិយាយថាការគម្រាមដោយអាវុធនុយគ្លេអ៊ែរគឺជាការប៉ុនប៉ងដោយទីក្រុងមូស្គូដើម្បីធ្វើឲ្យលោកខាងលិចមានការភ័យខ្លាចដើម្បីកាត់បន្ថយនូវការគាំទ្រសំរាប់ទីក្រុង Kyiv ដោយបានពន្លយពាក្យដើម្បីប្រើអាវុធនុយគ្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីការពារទឹកដីដែលខ្លួនបានភ្ជាប់យករបស់អ៊ុយក្រែន។ វាជាលើកទី១ដែល Mevedev បានព្យាករណ៍ថា សម្ព័ន្ធមិត្តយោធា NATO នឹងមិនចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែនទោះបីជារុស្សីប្រើអាវុធនុយគ្លេអ៊ែរយុទ្ធសាស្ត្រដើម្បីវាយប្រហារអ៊ុយក្រែន “ខ្ញុំជឿថា NATO នឹងមិនចូលពាក់ព័ន្ធជ្រៀតជ្រែកនៅក្នុងទំនាស់នៅក្នុងសេណារីយ៉ូនេះទេ” Medvedevបាននិយាយនៅក្នុងTelegram ។
“ការធ្វើប្រជាភិថុតនៅពាសពេញអឺរ៉ុបនិងមហាសមុទ្ទនឹងមិនសុខចិត្តស្លាប់ដោយការបានដឹងពីព្រឹត្តិការណ៍មុននោះទេ”។ ទីប្រឹក្សាររបស់លោក Zelensky លោក Mykhailo Pdolyyak បានច្រានចោលនូវការធ្វើអត្ថាធិប្បាយរបៀបនេះដោយបាននិយាយប្រាប់ Reuters នៅក្នុងកិច្ចសម្ភាសន៍មួយថា "ដោយរបៀបណាក៏ដោយ យើងនឹងបន្តការងាររបស់យើងដើម្បីរំដោះទឹកដីរបស់យើង"។ យើងជឿជាក់ថាសង្រ្គាមអាចបញ្ចប់ទៅបាន នៅពេលដែលយើងរំដោះទឹកដីរបស់យើងដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៃព្រំដែនក្នុងឆ្នាំ១៩៩១យើងគ្មានសេណារីយ៉ូអ្វីផ្សេងទៀតទេ ។