BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រតិកម្មរបស់ពលរដ្ឋរុស្សីចំពោះកំណែនកងទ័ព"ថាជាការគ្រវែងចូលទៅក្នុងម៉ាស៊ីនកិនសាច់"

ថ្ងៃព្រហស្បតិ៍, 22 ខែកញ្ញា 2022 17:24  គុន ច័ន្ទរដ្ឋា

2022-09-22 17.19.54 (1)

Aljazeera-

កាលពីព្រឹកថ្ងៃពុធលោកប្រធានាធិបតី Vladimir Putin បានប្រកាសនូវជំហានថ្មីនៃសង្រ្គាមក្នុងអ៊ុយក្រែនថាវាគ្រាន់តែជាផ្នែកខ្លះនៃកំណែនកងទ័ព។ទោះជាយ៉ាងណាពួកនិយមតឹងជ្រុលបានហៅទង្វើរដូចនេះចាប់តាំងពីដំបូងថារដ្ឋាភិបាលបានព្យាយាមដើម្បីបង្ហាញនូវទំនាស់ដែលហៅថាជា “ប្រតិបត្តិការយោធាពិសេសប្រសើរជាងអ្វីដែលវានឹងមានផលប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋដែលប្រហែលជានឹងមានការផ្លាស់ប្តូរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍រុស្សីប៉ុស្ត៍លេខ២៤លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoigu បាននិយាយថារុស្សីមានមនុស្ស២៥លាននាក់ដែលមានសមត្ថភាពប្រយុទ្ធ ប៉ុន្តែយើងគ្រាន់តែហៅមនុស្ស៣០០,០០០នាក់ដែលមានបទពិសោធន៍យោធាប៉ុណ្ណោះ។

ពួកគេនឹងត្រូវផ្តល់ឲ្យបន្ថែមទៀតនូវការហ្វឹកហ្វឺនមុនពេលដែលត្រូវបញ្ជូនគេទៅសមរភូមិមុខហើយដែលនឹងមិនរាប់បញ្ចូលកូនសិស្សឬអតីតកំណែននោះទេ Shoigu បានបន្ថែមទៀតថាទាហានរុស្សី៥៣៧៩នាក់បានស្លាប់នៅក្នុងទំនាស់។ កាលពីថ្ងៃអង្គារ៍ដោយគ្មានការដេញដោលជាសាធារណៈសភាឌូម៉ាបានអនុមត្តិច្បាប់មួយដាក់ទណ្ឌកម្មក្នុងការដែលបោកបោះបដិសេធមិនព្រមច្បាំងចុះញ៉មឬរត់ចោលជួរ។ ច្បាប់ថ្មីត្រូវបានយកមកអនុវត្តិន៍នៅក្នុងអម្លុងពេលកំណែនកងទ័ពពេលសង្រ្គាមនិងច្បាប់អាជ្ញាសឹក។ រហូតមកដល់ពេលនេះរដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការចាត់ទុកថាការឈ្លានពាននេះថាជាសង្រ្គាមដោយប្រើពាក្យថាជាប្រតិបត្តិការណ៍យោធាជំនួសវិញ។

ដោយយោងទៅតាមក្រិតថ្មីទាហានបម្រុងនឹងត្រូវចាត់ទុកដូចជាទាហានធម្មតាដែរ ឬក៏ទាហានដែលជាប់កិច្ចសន្យានៅពេលដែលគេខកខានមិនបានរាយការណ៍ពីភារៈកិច្ចរបស់គេ។ "ពួកគេចាញ់សង្រ្គាមហើយគេត្រូវការធ្វើអ្វីមួយកុំឲ្យចាញ់" Oleg Ignatov អ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងមូស្គូសំរាប់ក្រុមដែលមានវិបត្តិប្រាប់ Aljazeera។ “ខ្ញុំគិតថាបញ្ហាដ៏សំខាន់គឺគេមានការខ្វះខាតបុគ្គលិកនៅលើសមរភូមិពូួកគេពុំមានទាហានគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន ឬក៏ដើម្បីការពារទឹកដីដែលបានកាន់កាប់។ គេចង់ផ្សារភ្ជិតនូវគម្លាតជាមួយនឹងអ៊ុយក្រែនហេតុដូច្នេះហើយគេប្រកាសនូវកំណែនកងទ័ព ពីព្រោះការជះត្រឡប់ក្រោយវិញក្នុងពេលថ្មីៗនេះយោធារុស្សីត្រូវក្រឡេករកមើលកម្លាំងប្រយុទ្ធនៅកន្លែងផ្សេងទៀត។

ខ្សែរវីឌីអូរថ្មឺៗនេះបានបែកធ្លាយទៅកាន់ប្រព័ន្ធផ្ស័ព្វផ្សាយបានបង្ហាញថា ប្រធាននៃពួកស៊ីឈ្នួលប្រយុទ្ធក្រុម Wagner, Yevgeny Prigozhin  នៅឯមន្ទីរឃុំឃាំងអាណានិគមមួយបានប្រាប់ពួកអ្នកជាប់ទោសថា បើសិនជាពួកគេប្រុងប្រៀបនឹងបំរើការក្នុងអម្លុងពេល៦ខែពួកគេនឹងត្រូវបានដោះលែង។ ទាំងក្រុមហ៊ុនឯកជននិងអ្នកទោស ឬក៏កូនចៅ Prigozhin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ថ្មីៗនេះអ្នកកាសែតម្នាក់នៅ Kyrgyzstan បានសរសេរនៅក្នុងប្រព័ន្ធផ្ស័ព្វផ្សាយសង្គមពីយុទ្ធនាការនៃការជួលអ្នកការពារសន្តិសុខដើម្បីធ្វើការនៅក្នុងអ៊ុយក្រែន ដែលនឹងត្រូវបានផ្តល់ត្រឡប់មកវិញនូវទឹកប្រាក់ចំនួន២៤០,០០០រូប ដែលស្មើនឹង៤,៣៨៣ដុល្លារអាមេរិក។


ថ្ងៃព្រហស្បតិ៍, 22 ខែកញ្ញា 2022 17:24  គុន ច័ន្ទរដ្ឋា