BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆនសុវណ្ណារាជ ចេញបទចំរៀងថ្មី “ស្រលាញ់បងដឹងតែអូនរស់ស្រួល” សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ

ថ្ងៃពុធ, 21 ខែកញ្ញា 2022 17:18  BeeTube News

304987753_527297082534444_2290544696871416698_n

ទើបតែបានធ្វើគណកម្មការកម្មវិធី Cambodian Idol សោះ លោកឆនសុវណ្ណារាជពេលនេះបានឆ្លងភពមកកាន់សម័យលង្វេកហើយជាមួយនឹងខនសេបបទចំរៀងថ្មីរបស់លោកមានចំណងជើងថា​​​«ស្រលាញ់បងដឹងតែអូនរស់ស្រួល»។ បទចំរៀងមួយនេះទើបតែបានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញាកន្លងទៅថ្មីៗនេះទេ និងទទួលបានចំនួនអ្នកចូលទស្សនាជាងទៅដល់ ១៩ម៉ឺននាក់នៅលើឆាណែលយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ សំរាប់រដូវកាលបុណ្យភ្ជំបិណ្ឌបែបនេះ ផលិតកម្មនីមួយៗកំពុងតែមមាញឹកក្នុងការផលិតបទទាក់ទងនឹងពិធីបុណ្យមួយនេះ យ៉ាងណាមិញក៏ដូចគ្នាសំរាប់ផលិតកម្មហង្សដែលនៅក្នុងមួយរយៈនេះ ខាងផលិតកម្មបានចេញបទជាច្រើនមានចង្វាក់ភ្លេងបុរាណ ដូចជាបទ«ស្រលាញ់បងដឹងតែអូនរស់ស្រួល ផ្ទាល់របស់លោកឆនសុវណ្ណារាជ អរគុណហ្វេនរបស់លោកលីមតិចម៉េង ខូចចិត្តចំខែភ្ជំបិណ្ឌរបស់លោកនីរតនាជាដើមដែលទើបនឹងចេញក្នុងពេលថ្មីៗនេះ។ គួរអោយចាប់អារម្មណ៍ផងដែរសំរាប់បទមួយនេះរបស់លោកឆនសុវណ្ណារាជ មានបូករួមទាំងការច្រៀងរ៉េបនៅក្នុងបុណ្យភ្លេងបុរាណថែមទៀត ដែលធ្វើអោយស្តាប់ទៅមានភាពពិរោះប្លែកខុសពីបទមុនៗរបស់លោក។​​​ លោកឆនសុវណ្ណារាជក៏បានសរសេររៀបរាប់ជាច្រើនទៀតនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកផងដែរថាបទចំរៀងនេះ ច្របាញ់បញ្ចូលនូវឧបករណ៍តន្រ្តីប្រពៃណីខ្មែរយើងជាច្រើន វង់តូចហៅថាវង់ភ្លេងប្រពៃណី ចំនែកឯវង់ធំមានឧបករណ៍ច្រើនជាងនេះទៀត ហៅថាវង់ភ្លេងពិណពាទ្យ បន្ទាប់មកលោកក៏ស្នើសុំអោយឈប់ច្រលំហៅភ្លេងសៀមទៀត និងសូមជួយគាំទ្រតន្រ្តីករ និងវង់តន្រ្តីខ្មែរផង។ ជាងនេះទៅទៀតលោកក៏បានបន្ថែមថាតាមរយៈបទចំរៀងមួយនេះនឹងបង្ហាញជូននូវ វប្បធម៎ ទំនៀមទំលាប់ ប្រពៃណីខ្មែរយើង។ តាមរយៈការចែករំលែករបស់លោកឆនសុវណ្ណារាជធ្វើអោយយើងទាំងអស់គ្នាអាចយល់បានថាលោកឆនសុវណ្ណារាជមានបំណងមុតមាំមួយចង់អោយប្រជាពលរដ្ឋខ្មែរស្រលាញ់អ្វីដែលជារបស់ខ្មែរ និងខិតខំបន្តថែរក្សាវារហូតតទៅ។ 


ថ្ងៃពុធ, 21 ខែកញ្ញា 2022 17:18  BeeTube News